Connect with us

ព័ត៌មានជាតិ

មន្រ្តី​កសិកម្មណែនាំ​ពូជ​បន្លែ​ដាំដុះ ងាយបានផល​រយៈ​ពេលខ្លី ពេល​ភៀសសឹក​ពី​សង្រ្គាមថៃឈ្លាន​ពាន

បានផុស

នៅ

មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បាន​ជម្រុញនិងបំផុសឲ្យពលរដ្ឋនៅតាមមណ្ឌលភៀសសឹក ធ្វើការដាំដុះបន្លែរយះពេលខ្លីគ្រប់ប្រភេទ ដើម្បីជាតម្រូវការបរិភោគប្រចាំថ្ងៃ។

លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទរីកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ការជំរុញនិងបំផុសឲ្យមានការដាំបន្លែរយះពេលខ្លីនេះ មិនសម្រាប់តែតាមមណ្ឌលភៀសសឹកនោះទេ ក្នុងនោះក៏បានណែនាំដល់មន្ត្រីរាជការ ដែលមានដីទំនេរនៅតាមមន្ទីរក៏​អាច​​ដាំដុះ​ ព្រោះអាចនឹងមានតម្រូវការច្រើន បើសិនជាយោធាថៃ​នៅតែបន្តឈ្លានពានលើដីខ្មែរក្នុងរយះពេលវែងបន្តទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម វិជ្ជរ៉ា បានណែនាំ​ពីប្រភេទ​បន្លែសេរីរាង្គដែលអាច​ដាំដុះ​ងាយបានផលក្នុង​រយៈពេលខ្លី​មានដូចជា ស្ពៃគ្រប់ប្រភេទ ត្រកួន ត្រប់ ជាដើម ដែលជាដំណាំរយះពេលខ្លី ដែលអាច​បម្រើ​ការ​ចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងជួយ​​ដល់ពលរដ្ឋភៀសសឹកផង និងវីរកងទ័ពជូរមុខលើគ្រប់គោលដៅផង។

លោក​ថា ដំណាំ​ទាំង​នេះដាំដុះ​ងាយទទួល​បាន​ទិន្នផល​ ដែលបន្លែខ្លះ​ត្រឹមមួយ​​អាទិត្យ​និង​យូរ​បំផុត​ ៥០ ថ្ងៃ។

បើតាម​ប្រធានមន្ទីរកសិកម្មខេត្ត​បាត់ដំបង​ ការ​ជំរុញនិងបំផុសដល់ពលរដ្ឋ​ធ្វើការដាំដុះ​ដំណាំ​រយៈពេល​ខ្លី​ ដើម្បីអាច​ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ និង​រួម​ចំណែកដោះបន្ទុកដល់ការចំណាយរបស់រដ្ឋាភិបាលក៏ដូចជាសប្បុរជនមួយកម្រិតផងដែរ​៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម