Connect with us

សេដ្ឋកិច្ច

​រដ្ឋសភាបើកកិច្ចប្រជុំ អនុម័តសេចក្តីព្រាងច្បាប់​អាកាសចរណ៍ស៊ីវិល​

បានផុស

នៅ

រដ្ឋសភា​នៅថ្ងៃទី ២៥ ​ខែធ្នូ ​ឆ្នាំ ២០២៥ ​បានបើកកិច្ចប្រជុំ​ពិភាក្សា ​និងអនុម័ត​សេចក្ដីព្រាង​ច្បាប់​ចំនួន ៤ ​រួមមាន៖​ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល​, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិអាស៊ាន និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រម​ព្រៀង​ដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាន និងរដ្ឋាភិ​បាល​នៃសា​ធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីពីការ​អនុម័តយល់ព្រម​លើពិធីសារ​អនុវត្ត​កញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ានស្តីពី សេវាកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ​កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជន និងប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសរវាង​កម្ពុជា ជាមួយរដ្ឋ​សមាជិក​នៃសហភាពអឺរ៉ុប, ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិ ​និង​អន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាង​កម្ពុជា និងរដ្ឋជាសមាជិក​នៃ​សហភាពអឺរ៉ុប និង​បង្ហាញការ​ធានាបានសុវត្ថិភាព​ និងសន្តិសុខ​អាកាសចរណ៍​កម្រិត​ខ្ពស់បំផុតនៅ​កម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំង​ធានាបានតម្លាភាពក្នុង​ការ​ប្រកួតប្រ​ជែង​ស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍​មក​ពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប។​

​វិស័យអាកាសចរណ៍កម្ពុជាកំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹង​ការបើកដំណើរការអាកាស​យានដ្ឋានអន្តរជាតិតេជោកាលពីខែកញ្ញា ​និងការពង្រីកបណ្តាញ​ផ្លូវ​អាកាសអន្តរជាតិ​របស់កម្ពុជា ហើយយើង​មានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌល​អាកាសចរណ៍ក្នុង​តំបន់​ដែល​ឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរ​ភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម