ព័ត៌មានអន្ដរជាតិ
ផ្ទុះប្រតិកម្មនិងបន្ទោសថៃ ពេញពិភពលោក រឿងកម្ទេចរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា
មិនមែនត្រឹមតែពលរដ្ឋនិងសារព័ត៌មានឥណ្ឌាទេ ដែលបានរិះគន់និងថ្កោលទោសថៃ ចំពោះទង្វើដ៏អាក្រក់ដែលផ្តួលរំលំរូបសំណាកព្រះវិស្ណុ នៃសាសនាព្រាហ្មញ្ញ ប៉ុន្តែពេលនេះពិភពលោកទាំងមូលបានដឹងឮ និងស្តីបន្ទោសថៃ សម្រាប់សកម្មភាពដ៏គឃ្លើននេះ។

ទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗ ថា បានប្រព្រឹត្តទង្វើគ្មានការគោរពនិងឲ្យតម្លៃដល់សាសនា។
ម្យ៉ាងការផ្សាយរបស់សារព័ត៌មានអន្តរជាតិអំពីរឿងនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ថៃជាអ្នកឈ្លានពានកម្ពុជា ហើយក៏បកស្បែកមុខថៃឲ្យពិភពលោកឃើញថា ជាតិសាសន៍នេះអាក្រក់ ជួជាតិប៉ុនណាផងដែរ។
ជុំវិញរឿងនេះ ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍រួចហើយ ដោយថ្កោលទោសថៃ ចំពោះទង្វើដែលមិនអាចទទួលយកបាន នៃការកម្ទេចរូបសំណាក ព្រហ្មញ្ញសាសនា។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal និយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេតនារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ។ យើងសូមទទូចម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់មករកកិច្ចសន្ទនា និងផ្លូវការទូតវិញ ដើម្បីស្តារសន្តិភាពនិងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»។

កាលពីថ្ងៃអង្គារ លោក Vijayasai Reddy អតីតសមាជិកសភា ក៏បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ផងដែរ។ លោកថែមទាំងព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។
លោកសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»។ លោកបានគូសបញ្ជាក់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន ប៉ុន្តែ«ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវការធ្វើទុក្ខបុកម្នេញដដែលៗលើប្រាសាទព្រហ្មញ្ញសាសនា និងការប៉ុនប៉ងលុបបំបាត់ចោល។ គ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ»។
ទោះបែបនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ឥតខ្វល់ឡើយ ហើយបោះសម្តីយ៉ាងឡូយថា ហេតុការណ៍នេះមិនគួរយកទៅប្រៀបធៀបជាមួយនឹងការរងរបួសដែលទាហានថៃបានទទួលរង ក្នុងកំឡុងពេលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះទេ។

អានុទីននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៥ខែធ្នូឆ្នាំ២០២៥ថា «រូបសំណាកដែលត្រូវបានបំផ្លាញ មិនអាចយកទៅប្រៀបធៀបជាមួយដៃជើងដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថសាសនាដែរ។ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះ»។
អានុទីន លើកឡើងថា ក្តីបារម្ភចម្បងរបស់លោក គឺសុវត្ថិភាពរបស់កងទ័ពថៃដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែន ដោយយោងទៅលើការគំរាមកំហែងពីគ្រាប់មីន និងហានិភ័យយោធាដែលកំពុងបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


