ព័ត៌មានអន្ដរជាតិ
ថៃ បិទសាលារៀន ខណៈអ្នកភូមិ រត់ភៀសខ្លួនទាំងព្រលឹងចុងសក់ ព្រោះនៅខាងមីយ៉ាន់ម៉ា បាញ់ស្រោចដាក់គ្នា យ៉ាងសាហាវ
ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងក្តៅគគុក ព្រោះតែទាហានមីយ៉ាន់ម៉ា បានបាញ់ស្រោចលើទីតាំងឈរជើងរបស់កងទ័ពការ៉ែន នៅតាមដងទន្លេ Moei ដើម្បីព្យាយាមដណ្តើមការកាន់កាប់ទឹកដីមកវិញ ហើយការប្រយុទ្ធគ្នានោះ ធ្វើឲ្យខាងថៃឯណោះនៅមិនសុខ បង្កការភិតភ័យ ឈានដល់បិទសាលារៀន និងអ្នកភូមិ Mae Kon Ken រត់ភៀសខ្លួនទាំងព្រលឹងចុងសក់។

តាមការផ្សាយរបស់ Amarin, ការផ្ទុះអាវុធដាក់គ្នាយ៉ាងក្តៅគគុកនេះ កើតឡើងនាវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទីក្រុង Myawaddy ដោយកងទ័ពរបបសឹកមីយ៉ាន់ម៉ា បានដាក់ពង្រាយកម្លាំងនិងអាវុធ ធុនធ្ងន់ជាច្រើន ដើម្បីប្រយុទ្ធជាមួយក្រុមប្រឆាំង។
ដោយសារតែមើលទៅ ឃើញស្ថានការណ៍មិនស្រួល និងខ្លាចថា គ្រាប់កាំភ្លើងហោះបុកចំ ចូលដីរបស់ខ្លួន, ថៃបានប្រញាប់ជម្លៀសអ្នកភូមិ និងបិទសាលារៀន Ban Mae Kon Ken នៅក្នុងឃុំ Mahawan នៃស្រុក Mae Sot ខេត្ត Tak។

តាមសេចក្តីរាយការណ៍ មានអ្នកភូមិខ្លះ មិនព្រមជម្លៀសទេ ដោយពួកគេបង្ខំចិត្ត ពួននៅក្នុងផ្ទះ ដើម្បីគេចគ្រាប់កាំភ្លើង ទាំងដែលសំឡេងផ្ទុះ លាន់ឮយ៉ាងទ្រហឹង។
ឆ្លើយតបទៅការបាញ់តដៃគ្នា យ៉ាងសាហាវនេះ, ថៃ បានបញ្ជូនកម្លាំងទៅពង្រឹងសន្តិសុខ និងបង្កើនប៉ុស្តិ៍យាមល្បាត ព្រមទាំងតាមដានសភាពការណ៍ យ៉ាងជាប់លាប់។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាត្រូវញាំញីដោយ សង្រ្គាមស៊ីវិល ចាប់តាំងពី យោធាដណ្តើមបានអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។
ចាប់តាំងពីពេលនោះមក ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំង កាន់តែក្តៅឡើងៗ ហើយឈានដល់ការទម្លាក់គ្រាប់បែក ព្រមទាំងការវាយប្រហារដោយកាំភ្លើង និងគ្រាប់ផ្លោង ឥតស្រាកស្រាន្ត៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


