Connect with us

ព័ត៌មានអន្ដរជាតិ

បែកសម្បុក Scammer នៅថៃ! ត្រឹម៩ខែ ចាប់បានឧក្រិដ្ឋជនអនឡាញ ជិត ៣០ ០០០នាក់ 

បានផុស

នៅ

ជាតួលេខដ៏ច្រើនលើសលប់ និងមិននឹកស្មានដល់ ដែលបង្ហាញថា ថៃ ចាប់បានឧក្រិដ្ឋជនអនឡាញ (Scammer) រហូតដល់ទៅជិត ៣០ ០០០នាក់ និងបង្ក្រាបលើក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការឆបោក ចំនួន ១ ៤៥០ក្រុមហ៊ុន ក្នុងរយៈពេល ត្រឹម ៩ខែ។

(រូប៖ Reuters)

កាសែត Bangkok Post បានដកស្រង់ទិន្នន័យពីប៉ូលិសថៃ ដែលទម្លាយនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា Scammer ចំនួន ២៩ ២៣៣នាក់ និងមេក្រុមឧក្រិដ្ឋជន ៧០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក។ 

ស្របពេលជាមួយគ្នានោះ ប៉ូលិសថៃ ក៏រឹបអូសបាន ទ្រព្យសម្បត្តិ និងលុយដែលជាប់ពាក់ព័ន្ធជាមួយ Scam ប្រហែល ២៤ពាន់លានបាត ផងដែរ។

មិនត្រឹមប៉ុណ្ណឹង ប៉ូលិសថៃ បានបង្ក្រាបលើអាជីវកម្មប្រើឈ្មោះអ្នកដទៃជំនួស ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តភាគខាងត្បូង ចំនួនបួន ដូចជា Krabi, Phangnga, Phuket និង Surat Thani។

នៅកោះ Phangan ក្នុងខេត្ត Surat Thani អាជ្ញាធរ បានដៅមុខសញ្ញា លើក្រុមហ៊ុនសង្ស័យ ចំនួន ២៤៣ ក្រុមហ៊ុន ខណៈអាជ្ញាធរ ក៏សង្ស័យដែរថា មានការកាន់កាប់ភាគហ៊ុន ដោយប្រើឈ្មោះអ្នកដទៃជំនួស ក្នុងក្រុមហ៊ុនចំនួន ៤០១ នៅខេត្ត Krabi, ១៧៤ ក្រុមហ៊ុននៅ Phangnga និង ៦៣២ ក្រុមហ៊ុននៅ Phuket។

លែងលាក់បាំងជិត តទៅទៀតហើយ! ថៃ បង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ខ្លួនពិតជាជម្រក របស់មេក្លោងគ្រឿងញៀន បណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនឆបោកតាមអនឡាញ (scammer) មែន។ 

បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ ត្រូវតែដោះស្រាយ ហើយឈប់ទម្លាក់កំហុស លើប្រទេសដទៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម