ព័ត៌មានអន្ដរជាតិ
ក្នុងឱកាសបុណ្យណូអែល សម្តេចប៉ាប អំពាវនាវឱ្យមនុស្សមានមេត្តាធម៌និងសន្តិភាព
ប្រធានគ្រឹស្តសាសនាកាតូលិក សម្តេច ប៉ាប លីអូ ទី១៤ បានអំពាវនាវឱ្យផ្សាយសេចក្តីមេត្តា និងសន្តិភាពជុំវិញពិភពលោកនៅក្នុងឱកាសពិធីបុណ្យណូអែលជាលើកដំបូងរបស់គាត់នៅឯទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ។

លោកបានលើកឡើងថា៖«នៅលើពិភពលោកនេះ គ្មានផ្លូវសន្តិភាពសម្រាប់ព្រះទេ បើគ្មានសន្តិភាពសម្រាប់មនុស្សជាតិ។ ហើយជម្លោះមួយក៏មិនអាចកើតឡើងបានដែរ បើគ្មានភាគីម្ខាងទៀត»។
លោកបន្តទៀតថា៖«បុណ្យណូអែលគឺជាបុណ្យនៃក្តីសង្ឃឹម ដែលធ្វើឱ្យយើងទាំងអស់គ្នាមានសុខសន្តិភាព»។
លោកបន្ថែមថា សេចក្តីថ្លៃថ្នូររបស់មនុស្សគឺគ្មានដែនកំណត់ បើទោះបីជា «សេដ្ឋកិច្ចបច្ចុប្បន្នច្របូកច្របល់ក៏ដោយ» ដែលនាំឱ្យមនុស្សត្រូវបានគេចាត់ទុកដូចជាទំនិញក៏ដោយ។
សម្តេចប៉ាបដំបូងបង្អស់ដែលកើតនៅសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានសន្តិភាពនៅក្នុងជម្លោះជាសកលទាំងអស់ ដោយបានលើកឡើងពីសង្រ្គាមនៅអ៊ុយក្រែន និងការទួញសោកចំពោះការបដិសេធរបស់រុស្ស៊ីពីបទឈប់បាញ់ក្នុងពិធីបុណ្យណូអែល។ លោកក៏បានសម្តែងក្តីសង្ឃឹមចំពោះវឌ្ឍនភាពក្នុងការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។
កាលពីថ្ងៃអង្គារសម្តេចប៉ាបបានជំរុញឱ្យមនុស្សទាំងអស់មានគុណធម៌ និងអនុវត្តបទឈប់បាញ់ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងសង្គ្រាមទាំងអស់ជុំវិញពិភពលោកក្នុងពិធីបុណ្យណូអែល ហើយបាននិយាយថា ការបដិសេធរបស់រុស្ស៊ីចំពោះបទឈប់បាញ់រយៈពេលខ្លីបានធ្វើឱ្យគាត់ «សោកសៅយ៉ាងខ្លាំង»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


