Connect with us

ព័ត៌មានជាតិ

សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​របស់កម្ពុជា ​បាន​មក​ពីគណបក្សប្រជាជន​

បានផុស

នៅ

កម្ពុជា​មាន​សុខសន្តិភាព ​និង​ការអភិវឌ្ឍន៍​ដូចសព្វថ្ងៃ​ មិនមែន​ជា​ភាព​ចៃដន្យ​នោះ​ទេ​ គឺ​បាន​មកពី​​គណបក្សប្រជាជនកម្ពុជា​ ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្សគ្រប់ស្រទាប់​ មើល​ឃើញ​យ៉ាង​ច្បាស់ថា ​ដោយ​សារ​គុណ​បំណាច់​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ទើប​ប្រទេសជាតិ​មានសុខសន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ដល់សព្វថ្ងៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បណ្តាសិស្ស ​និស្សិត ​ក៏សម្តែងការអរគុណដល់សុខសន្តិភាពផងដែរ​ ព្រោះ​តែ​កត្តា​សន្តិភាព​តែ​មួយ​មុខ​ប៉ុណ្ណោះ​ ទើប​អាចឲ្យពួកគាត់មានឱកាសរៀនសូត្រ​ និង​ខិត​ខំព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ ឲ្យ​ប្រែក្លាយ​ទៅ​ជាមូលធនមនុស្សដែលមានគុណភាព ​ក្នុង​ការបន្តវេនជួយអភិវឌ្ឍ​ និង​ដឹកនាំ​ប្រទេស​ជាតិ​តទៅ​មុខ​ទៀត​បាន​។​

​ក្រុមនិស្សិតបានបន្តលើកឡើងថា​ ទោះបីពួកគេ​ កើតមិនទាន់សម័យកាល ​នៃប្រទេស​កំពុង​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​ សង្គ្រាម​ប៉ុន្តែឪពុកម្ដាយពួកគេបានកើតទាន់ឆ្លងកាត់​ដំណាលប្រាប់ជាពិសេសក្រុម​និសិ្សត​បាន​រៀន​សូត្រ​ពីប្រវិត្តសាស្រ្តដឹងផងដែរ។​

​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ ​បង្ហាញ​ពីការដឹងគុណក្រៃលែង ដល់គុណនូបការៈ​របស់​សម្តេច​តេជោ ហ៊ុនសែន ​ប្រធានគណបក្ស ​ដែលបានដាក់ចេញនូវគោលនយោបាយ​ដឹក​នាំ​ត្រឹមត្រូវ ដែល​នាំនាវាចរកម្ពុជា ​ចេញពីប្រទេសដែល​សេសសល់​ពីសំណល់​នៃ​ភ្លើង​សង្គ្រាម ​មកជាប្រទេស​ដែល​មានការអភិវឌ្ឍន៍​ស្មានមិនដល់​។​

​សូមជម្រាបថា ​គណបក្សប្រជាជនកម្ពុជា ​ត្រូវ​បានបង្កើតឡើងនៅថ្ងៃទី ២៨ ​មិថុនា ​១៩៥១ ដោយមានប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជនកម្ពុជា​ប្រឆាំងអាណានិគមនិយម ​ដើម្បី​សម្រេចឯករាជ្យជាតិ៕​  អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម