ព័ត៌មានអន្ដរជាតិ
អ្នកជំនួញ ថៃ ម្នាក់ ជាប់គុកជាង ៨០០ ឆ្នាំ ពីបទក្លែងបន្លំប្រាក់កម្ចី
យោងកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃទី ២៨ ខែធ្នូថា ផ្នែកឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងធនធានក្នុងប្រទេសថៃបានកាត់ទោសអ្នកជំនួញមួយរូបឈ្មោះ Prasit Jeawkok ឲ្យជាប់ពន្ធនាគាររយៈពេល ១,២១០ ឆ្នាំ និងសហការីមួយចំនួននៅក្រុមហ៊ុនពីរគឺ Nuea Lok និង Web Sawasdee ពីបទប្រព្រឹត្តអំពើក្លែងបន្លំ រំលោភលើច្បាប់ប្រាក់កម្ចីក្លែងបន្លំសាធារណៈ និងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។

តុលាការព្រហ្មទណ្ឌថៃបានរកឃើញថា Prasit និងក្រុមហ៊ុនពីរមានទោសពីបទក្លែងបន្លំ ដោយទាក់ទាញជនរងគ្រោះជាច្រើនឲ្យចូលរួមក្នុងការវិនិយោគក្លែងបន្លំ។ អ្នកជំនួញរូបនេះត្រូវបានកាត់ទោសពីបទចោទប្រកាន់ចំនួន ២៤២ ករណី ដែលនីមួយៗមានទោសជាប់ពន្ធនាគារ ៥ ឆ្នាំ សរុបចំនួន ១២១០ ឆ្នាំក្នុងពន្ធនាគារ។ ក្រោយមក ក៏កាត់បន្ថយមកត្រឹម ៨០៦ ឆ្នាំ និង ៨ ខែ ដោយសារអាកប្បកិរិយាសហការរបស់ជនជាប់ចោទ។
លោក Prasit មានអាយុ ៤៩ ឆ្នាំ ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០២១ បន្ទាប់ពីមនុស្សរាប់រយនាក់ដាក់ពាក្យបណ្តឹង។ ពួកគេនិយាយថា ជនសង្ស័យនិងបក្ខពួករបស់គាត់បានស្នើសុំឲ្យពួកគេវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ពួកគេ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់។
ឱកាសវិនិយោគ ដែលផ្តល់ជូនដោយលោក Prasit រួមមានកញ្ចប់ធ្វើដំណើរ ប្រាក់សន្សំរួម មាស និងផលិតផលប្រណីត។ បន្ទាប់ពីជនរងគ្រោះបានផ្ទេរប្រាក់សម្រាប់ការវិនិយោគ លោកនិងបក្ខពួកបានរឹបអូសវាយកតែម្ដង។
ក្រុមហ៊ុននីមួយៗរបស់អ្នកជំនួញថៃ ត្រូវបានពិន័យជាប្រាក់ចំនួន ១២១លានបាត (ជាង ៣.៨ លានដុល្លារ) ដែលក្រោយមក បានកាត់បន្ថយមកត្រឹមប្រហែល ៨០ លានបាត (ជាង ២.៥ លានដុល្លារ) សម្រាប់ការសហការជាមួយអយ្យការ។
ដោយឡែក បក្ខពួកម្នាក់របស់លោក Prasit ដែលត្រូវគេកំណត់អត្តសញ្ញាណថាជា Wimgrit ត្រូវបានរកឃើញថាមានទោសពីបទចោទប្រកាន់ចំនួន ៣៧ ករណី និងកាត់ទោសឲ្យជាប់ពន្ធនាគារ ៧៤ ឆ្នាំ និងជិត៩ខែ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមច្បាប់ថៃ ការកាត់ទោសអតិបរមាដែលអាចអនុវត្តបានគឺ២០ ឆ្នាំ មានន័យថា ជនជាប់ចោទទាំងពីរនាក់អនុវត្តទោសត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ។ តុលាការក៏បានបញ្ជាឲ្យលោកPrasit និងក្រុមហ៊ុនពីរគឺ Nuea Lok និង Web Sawasdee សងជំងឺចិត្តដល់ជនរងគ្រោះចំនួន ២៦៧នាក់សម្រាប់ការខូចខាតនេះផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ អបអរសាទរ បទឈប់បាញ់រវាង កម្ពុជានិងថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


