ព័ត៌មានអន្ដរជាតិ
លោកត្រាំ អបអរសាទរ បទឈប់បាញ់រវាង កម្ពុជានិងថៃ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី ២៨ ខែធ្នូ បានចេញសារមួយរំលេចនូវការអបអរសាទរដល់មេដឹកនាំកម្ពុជា និងថៃ ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនអស់រយៈពេលជាច្រើនសប្តាហ៍ ដោយសម្លាប់មនុស្សរាប់សិបនាក់។

ចេញផ្សាយដោយ CNA នៅក្នុងការបង្ហោះមួយនៅលើវេទិកា Truth Social លោកត្រាំបាននិយាយថា «ខ្ញុំសូមអបអរសាទរមេដឹកនាំដ៏អស្ចារ្យទាំងពីរចំពោះភាពវៃឆ្លាតរបស់ពួកគេ ក្នុងការឈានដល់ការបញ្ចប់យ៉ាងឆាប់រហ័ស និងយុត្តិធម៌នេះ»។ លោកបានហៅលទ្ធផលចុងក្រោយថា «រហ័ស និងម៉ឺងម៉ាត់ ដូចដែលស្ថានភាពទាំងអស់នេះគួរតែមាន!»។
ប្រធានាធិបតីអាមេរិកបញ្ចាក់បន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមជាមួយប្រទេសចិន និងម៉ាឡេស៊ី ដូច្នេះហើយ ពួកយើងពិតជាមានមោទនភាពក្នុងការជួយយ៉ាងខ្លាំង។
យ៉ាងណាមិញ នៅមុនពេលចរចាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ លោកត្រាំក៏មិនភ្លេចសរសើរតួនាទីដែលប្រកាសដោយខ្លួនឯងរបស់លោក ក្នុងការបញ្ចប់ជម្លោះពិភពលោក ដោយនិយាយថា «ប្រហែលជាសហរដ្ឋអាមេរិកបានក្លាយជាអង្គការសហប្រជាជាតិពិតប្រាកដ។ អង្គការសហប្រជាជាតិ ត្រូវតែចាប់ផ្តើមចូលរួមយ៉ាងសកម្ម និងចូលរួមក្នុងសន្តិភាពពិភពលោក!»។
ទន្ទឹមគ្នានោះ មុនពេលលោកត្រាំចេញសារអបអរ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឲ្យភាគីទាំងពីរគោរពការប្តេជ្ញាចិត្តនេះភ្លាមៗ។
ដោយឡែក បន្ទាប់ពីបទឈប់បាញ់ អ្នកការទូតកំពូលរបស់ចិន លោក Wang Yi ដែលដើរតួជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃសម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ កាលពីថ្ងៃអាទិត្យ បានថ្លែងប្រាប់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថា បទឈប់បាញ់បានបើកដំណើរការនៃការកសាងសន្តិភាពឡើងវិញ។ ភាគីទាំងពីរគួរតែបន្តមួយជំហានម្តងៗ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ហើយកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក អាន់វ៉ា សាទរចំពោះបទឈប់បាញ់ រវាង កម្ពុជា-ថៃ ខណៈ៤ថ្ងៃទៀត បញ្ចប់តួនាទីជាប្រធានអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


