កីឡា
Volleyball World បញ្ចេញចំណាត់ថ្នាក់កីឡាករកំពូលទាំង១០ឆ្នាំ ២០២៥ ខណៈ Leon ធ្លាក់ទៅលេខ ៥
មុនដាច់ឆ្នាំ ២០២៥ ស្ថាប័ន Volleyball World បានវាយតម្លៃចំណាត់ថ្នាក់កីឡាករបាល់ទះកំពូលទាំង ១០ សម្រាប់ឆ្នាំ ២០២៥ ខណៈស្មាត់ធំរបស់ក្រុមជម្រើសជាតិ អ៉ីតាលី Alessandro Michieletto ត្រូវបានផ្តល់ចំណាត់ថ្នាក់ឱ្យស្ថិតនៅលេខរៀងទី ១។ ចំណែកស្មាត់កំពូលរបស់ ប៉ូឡូញ Wilfredo Leon បានធ្លាក់ចំណាត់ថ្នាក់ទៅលេខ ៥ ឯណោះ។

ការវាយតម្លៃរបស់ Volleyball World គឺផ្អែកលើសមិទ្ធផល ក៏ដូចជាសមត្ថភាពរបស់កីឡាករ ដែលបានបង្ហាញនៅឆ្នាំ ២០២៥ ជាមួយក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន ដូចជាក្នុងពានរង្វាន់ Volleyball Nations League (VNL) និង FIVB Volleyball Men’s World Championship។


ខាងក្រោមនេះ ជាចំណាត់ថ្នាក់របស់កីឡាករបាល់ទះលំដាប់កំពូលទាំង ១០ ក្នុងឆ្នាំ ២០២៥ ដែលវាយតម្លៃដោយ Volleyball World៖
១. ស្មាត់ជម្រើសជាតិ អ៉ីតាលី Alessandro Michieletto
២. ស្មាត់ជម្រើសជាតិ ប៊ុលហ្គារី Alex Nikolov
៣. អ្នកលើកបាល់ជម្រើសជាតិ អ៉ីតាលី Simone Gianelli
៤. អ្នកបាំងបាល់កណ្តាលសញ្ជាតិ ប៉ូឡូញ Jakub Kochanowski
៥. ស្មាត់ជម្រើសជាតិ ប៉ូឡូញ Wilfredo Leon
៦. អ្នកលើកបាល់Aleks Grozdanov ប៊ុលហ្គារី Simeon Nikolov
៧. លីប៉ើរ៉ូរបស់ក្រុមជម្រើសជាតិ អ៉ីតាលីFabio Balaso
៨. អ្នកបាំងបាល់កណ្តាលជម្រើសជាតិ ប៊ុលហ្គារី Aleks Grozdanov
៩. អ្នកបាំងបាល់កណ្តាលជម្រើសជាតិ ស្លូវេនី Jan Kozamernik
១០. ស្មាត់ជម្រើសជាតិ ឆេក Patrick Indra៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


