Connect with us

កីឡា

លោក អ៊ូ សុផល​ លើក​ពី​ចំណុច​ល្អ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មិន​អាច​ឈ្នះ​

បានផុស

នៅ

លោក​ អ៊ូ សុផល​ គ្រូ​បង្វឹក​របស់​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ លើក​ពី​ចំណុច​ល្អ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មិន​អាច​ប្រកួត​ឈ្នះ​កាល​ពី​ម្សិលមិញ​នោះ​បាន​គឺ​ការ​វាយ​សេវា​ ការ​ទទួល​សេវា​ និង​ការ​ម៉ាត់​ផ្ដាច់ ពិសេសមត្ថភាព​ដ៏​ល្អ​កីឡាករ​ឥណ្ឌូណេស៊ី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមបាល់ទះក្រសួងមហាផ្ទៃ

គ្រូ​បង្វឹក​របស់​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ លោក​ អ៊ូ​ សុផល​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​ជា​មួយ​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ប្រកួត​ទី៤​ នេះ​គឺ​កូន​ក្រុម​របស់​លោក​ពិបាក​ក្នុង​ការ​ទបទល់​ជា​មួយ​ ឬ​យក​ឈ្នះ​តែម្ដង។​ ដោយ​សារ​តែ​វាយ​សេវា​របស់​កូន​ក្រុម​លោក​មាន​កម្រិត​ស្រាលៗ​ពេក​ដែល​មិន​អាច​ធ្វើ​ឲ្យ​ដៃគូ​ពិបាក​ទទួល​​ ដូច្នេះ​ទើប​ក្រុម​អង្គរក្ស​អាច​លេង​បានល្អ​ និង​ចេញ​មក​វិញ​ធ្ងន់ៗ។​

ក្រុមបញ្ជាការដ្ឋានអង្គរក្ស

លោក​ អ៊ូ​ សុផល​ បន្ថែម​ទៀត​ថា​ នៅ​សិត​ទី១​ កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​ដូច​បាន​ឃើញ​ស្រាប់​រហូត​អាច​យក​ឈ្នះ​បាន។​ ប៉ុន្តែ​ដោយ​សារ​តែ​កីឡាករ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​នៅ​ពេល​ប៉ះ​ក្រុម​ធំ​ ឬ​ក្រុម​មាន​កីឡាករ​សមត្ថភាព​ខ្ពស់ៗ​នោះ​គឺ​ហាក់​ឆាប់​បែក​ទម្រង់​លេង​តែ​ម្ដង។​ ការ​ចេញ​សេវា​ក៏​មិន​សូវ​បាន​ល្អ​ និង​ស្រាលៗ​ ព្រោះ​បារម្ភ​ខ្លាច​ខូច​ជា​ដើម។​ លើស​ពី​នេះ​កីឡាករ​ដែល​មាន​សេវា​ល្អ​ និង​ជា​កម្លាំង​ស្នូល​របស់​ក្រុម​គឺ​ ធី ម៉េងហួង​ មាន​បញ្ហា​របួស​ផង​នោះ​ទើប​ក្រុម​រឹតតែ​ជួប​ការ​លំបាក​បន្ថែម។​

កីឡាករ​ LUVI

ចំពោះ​ខាង​ក្រុម​អង្គរក្ស​វិញ​គឺ​ល្អ​ទាំង​ព្រម​តែ​ម្ដង​ ពោល​លោត​វាយ​សេវា​ ការ​ទទួល​សេវា​ និង​ម៉ាត់​ផ្ដាច់​សុទ្ធតែ​ធ្វើ​បាន​ល្អ​ទាំង​អស់​គ្នា។​ មួយ​វិញ​ទៀត​កីឡាករ​ឥណ្ឌូណេស៊ី​ លេខ ២១​ LUVI FN និង​កីឡាករ​លេខ​ ១៤​ AGEN​ ទាំង​ពីរ​រូប​នេះ​លេង​ស្មើ​ដៃ​គ្នា​ និង​បាន​ឡើង​ចុះ​ជួយ​ក្រុម​បាន​ល្អ​តែ​ម្ដង។​

កីឡាករ​ LUVI

បញ្ជាក់​ដែរ​ថា​ នៅ​ការ​ប្រកួត​ទី៤​ ថ្ងៃ​ទី១៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ចាញ់​ក្រោម​ថ្វី​ដៃ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ ដោយ​លទ្ធផល​ ៣-១។​ ក្រសួង​មហាផ្ទៃ​ជា​ក្រុម​បាល់ទះ​ធំ​មួយ​នៅ​កម្ពុជា​ និង​មាន​គាំទ្រ​ជា​ច្រើន​គិត​ថា​​ជា​ក្រុម​អាច​នឹង​ប្រជែង​ពាន​តេជោលីគ​បាន​ជា​មួយ​ក្រុម​ខ្លាំង​នៅ​រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះទៀត​ផង៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម