កីឡា
កីឡាករ Nick Taylor បួងសួងឲ្យ«២០២៦»ជាឆ្នាំសុខសន្តិភាព
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា Nick Taylor បានសួងសួងឲ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំ សុខសន្តិភាព សុភមង្គល និងជោគជ័យដល់ប្រទេសកម្ពុជា និងបងប្អូនទាំងអស់គ្នា។

កីឡាករបានរៀបរាប់ថា ៖«ឆ្នាំនេះបានបញ្ចប់ទៅហើយ ខ្ញុំចង់និយាយអរគុណដល់អ្នកទាំងអស់គ្នាដែលរួមចំណែកឲ្យឆ្នាំនេះក្លាយជាឆ្នាំល្អបំផុតមួយ។ សូមទទួលស្វាគមន៍ឆ្នាំ ២០២៦ ខ្ញុំបួងសួងឲ្យព្រះជាម្ចាស់ជូនពរដល់អ្នកទាំងអស់គ្នា និងសូមឲ្យ «២០២៦» ក្លាយជាឆ្នាំ សុខសន្តិភាព សុភមង្គល និង ជោគជ័យ ដល់ប្រទេសជាតិយើង និងបងប្អូនទាំអស់គ្នា»។
«ខ្ញុំសង្ឃឹមថា អ្នកទាំងអស់អបអរសាទរឆ្នាំថ្មីដោយក្តីរីករាយ! សូមថែរក្សាខ្លួនឲ្យមានសុវត្ថិភាព និងរីករាយឆ្នាំថ្មីទាំងអស់គ្នា»។ កីឡាករបានបន្ថែម។
កីឡាករ Nick Taylor ទទួលបានជោគជ័យទាំងអាជីពបាល់ទាត់ និងការងារក្រៅពីទីលានបាល់ទាត់។ រូបគេបានផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ ២០២៣ ដោយបានចំណាយពេលជាមួយក្លិបកម្ពុជានេះពីររដូវកាលបានឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា ២ លើក ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក និងជើងឯករង AFC Challenge League។

រូបគេបានចាកចេញពីក្លិប ព្រះខ័នរាជស្វាយរៀង នៅពេលរដូវកាល ២០២៤-២៥ បានបញ្ចប់ដើម្បីចូលរួមជាមួយក្លិប PT Prachuap សម្រាប់រដូវកាល ២០២៥-២៦។ រូបគេតែងតែទទួលបានការទុកចិត្តពីគ្រូបង្វឹកឲ្យលេងជម្រើស ១១ នាក់ដំបូងនៅក្នុងលីគកំពូលថៃ ហើយជាកីឡាកររកបានគ្រាប់បាល់មុនគេក្នុងលីគថៃរដូវកាលនេះ។
បើនិយាយពីការងារក្រៅបាល់ទាត់វិញ Nick Taylor ទទួលបានជោគជ័យទាំងជីវិតស្នេហា និងការថតផ្សាយពាណិជ្ជកម្ម។ រូបគេមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង រ៉ាប៊ី រហូតបានរៀបមង្គលការនៅឆ្នាំ ២០២៥។ ជារឿយៗ រូបគេត្រូវបានឃើញថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា។

សមិទ្ធផលទាំងនេះហើយដែលអាចចាត់ទុកកីឡាករជម្រើសជាតិកម្ពុជា Nick Taylor ទទួលបានជោគជ័យលើសពីការរំពឹងទុកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


