សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេ ត្រូវបានបង្កើតនៅខេត្តតាកែវ
នៅទីបំផុតសហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេដែលមានសមាជិកប្រមាណ ១២០ គ្រួសារ ត្រូវបានបង្កើតឡើងនៅក្នុងខេត្តតាកែវ។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។

បើតាមលោក ឃឹម ហ្វីណង់ «សហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូរផុត» ដែលទើបតែត្រូវបានបង្កើតឡើងនេះ ស្ថិតនៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសមាជិកចំនួន ១២០ គ្រួសារ ដោយគ្រោងផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន ២០០ ខ្នង និងមាន់ស្រែចំនួន ៤០ ទ្រុង។
ក្រសួងកសិកម្មតាមរយៈគម្រោងពិពិធកសិកម្មកម្ពុជាបានផ្តល់ជំនួយឥតសំណងចំនួន ៤០% សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទាំងនេះ ព្រមទាំងសម្របសម្រួលកម្ចីដើមទុនសម្រាប់ប្រតិបត្តិការ តភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្របច្ចេកទេសដល់សហគមន៍ផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


