កីឡា
សង្វៀនប្រដាល់គុនខ្មែរ ចាប់ផ្ដើមដំណើរការឡើងវិញស្ទើរទាំងអស់ហើយសប្ដាហ៍នេះក្រោយធូរស្រាលបញ្ហាព្រំដែន
បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើកម្ពុជាអំឡុងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សហព័ន្ធប្រដាល់គុនខ្មែរបានផ្អាកសកម្មភាពប្រកួតផ្សេងៗរហូតមានសភាពធូរស្រាលឡើងវិញចាប់ពីមានបទឈប់បាញ់រួចមក។ នៅសប្ដាហ៍មុនមានការប្រកួតមួយសង្វៀនហើយ ស្របពេលថ្ងៃសៅរ៍-អាទិត្យ ថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះនឹងមានកម្មវិធីប្រកួតឡើងវិញស្ទើរគ្រប់ស្ថានីយទូរទស្សន៍វិញហើយ។

រូបភាពតំណាង (លើផេកសហព័ន្ធ)
នេះបើតាមការបង្ហោះផ្សព្វផ្សាយលើផេកខាងស្ថានីយទូរទស្សន៍ខ្លួនឯងផ្ទាល់ និងការផ្ដល់ព័ត៌មានពីក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរផងគឺសប្ដាហ៍នេះមានការប្រកួតឡើងវិញស្ទើរគ្រប់ស្ថានីយទូរទស្សន៍ទៅហើយដើម្បីផ្ដល់ការកម្សាន្តសប្បាយ។ ការប្រកួតទាំងនោះរួមមានទូរទស្សន៍ TOWN, TV5, PNN, BTV, Bayon, Hang Meas, TVK ជាដើម។

រូបភាពតំណាង (លើផេកសហព័ន្ធ)
ការបើកសង្វៀនឡើងវិញនេះជាដំណឹងល្អសម្រាប់ក្លឹបប្រដាល់ផ្សេងៗ និងកីឡាករ កីឡាការិនីផងដែរ ដែលអាចបានឡើងប្រកួតរកចំណូលផ្គត់ផ្គងគ្រួសារ និងទប់ទល់ការចំណាយរបស់ខ្លួនប្រចាំថ្ងៃផងដែរ។ ការផ្អាកសកម្មភាពប្រដាល់មួយរយៈពេលនេះមានកីឡាករមួយចំនួនបានត្អូញត្អែរមិនមានចំណូល និងជួបបញ្ហាថវិការស់នៅប្រចាំថ្ងៃ។
បញ្ជាក់ដែរថា បន្ទាប់ពីមានការឈ្លានពានរបស់សៀមមកលើកម្ពុជាកន្លងទៅថ្មីៗនេះសហព័ន្ធប្រដាល់គុនខ្មែរបានផ្អាកសកម្មភាពប្រកួតដែលមានជារូបភាពជួបជុំអ៊ូអរមួយរយៈពេលសិនដោយផ្ដោតតាមដានស្ថានការណ៍ព្រំដែន និងចូលរួមចែករំលែកការលំបាករបស់វីរកងទ័ព និងជនភៀសសឹកអំឡុងពេលនោះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


