សន្តិសុខសង្គម
រដ្ឋបាលខណ្ឌសែនសុខទុកឱសាទវាទ៧ថ្ងៃ ឲ្យរុះរើតូបនិងសម្ភារផ្សេងៗ ចេញពីលើចិញ្ចើមផ្លូវ
រដ្ឋបាលខណ្ឌសែនសុខ បានចេញសេក្កីប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្ម នៅអមសងខាងតាមបណ្ដោយផ្លូវខាងលិច មណ្ឌលសុខភាពទឹកថ្លា (ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ ផ្លូវរថភ្លើង) ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីប្រកបអាជីវកម្ម ត្រូវធ្វើការរុះរើតូប និងយកចេញនូវសម្ភារផ្សេងៗ ដែលបានដាក់លើចំណីផ្លូវសាធារណៈឲ្យអស់ក្នុងរយៈពេលប្រាំពីរថ្ងៃ ជាកំហិត ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

ក្នុងករណីអាជីវករមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់ និងអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារ និងទ្រព្យសម្បត្តិឡើយ។ ការចេញសេក្កីជូនដំណឹងពីការរុះរើ តូប និងដាក់សម្ភារៈរំលោភចំនីផ្លូវសាធារណៈនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋបាលខណ្ឌសែនសុខ ពិនិត្យឃើញថា ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន បានសាងសង់ តូប និងដាក់សម្ភារផ្សេងៗលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង នឹងប្រើប្រាស់ទ្រូងផ្លូវជាចំណតសម្រាប់កង់ ម៉ូតូ រថយន្ត។


តាមរយៈសេចក្តីជូនដំណឹង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦ របស់រដ្ឋបាលខណ្ឌសែនសុខ បានចាត់ទុកទង្វើសាងសង់តូប និងដាក់សម្ភារផ្សេងៗលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង បានបង្ករការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ដែលបណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន និងកកស្ទះចរាចរណ៍ប៉ះពាល់ដល់ ការធ្វើដំណើរបស់ប្រជាពលរដ្ឋទូទៅ។
ដូចនេះដើម្បីឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ សោភ័ណភាពស្អាតល្អ និងសម្រួលដល់ការ ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌសែនសុខ សូមណែនាំឲ្យពលរដ្ឋដែលបាន និងកំពុងយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីប្រកបអាជីវកម្ម ត្រូវធ្វើការរុះរើតូប និងយកចេញនូវសម្ភារផ្សេងៗ ដែលបានដាក់លើចំណីផ្លូវសាធារណៈឲ្យអស់។


រដ្ឋបាលខណ្ឌសែនសុខ មានជំនឿជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ដែលបាននិង កំពុងប្រកបអាជីវកម្មនៅអមសងខាងបណ្ដោយផ្លូវខាងលិចមណ្ឌលសុខភាពទឹកថ្លា (ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ផ្លូវរថភ្លើង) ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


