ព័ត៌មានអន្ដរជាតិ
ច្រកសមុទ្រអន្តរជាតិ ប្រឈមអសន្តិសុខខ្លាំងបំផុត ដោយសារទំនាស់រវាងមហាអំណាចពិភពលោក
នៅដើមឆ្នាំ២០២៦ ស្ថានការណ៍ពិភពលោកកំពុងក្តៅដូចបាយពុះ ជាពិសេសទំនាស់រវាងមហាអំណាចពិភពលោករវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។

វាមិនមែនជាបញ្ហាតូចតាចនោះទេ ប៉ុន្តែវាថែមទាំងបង្កហានិភ័យធំបំផុតដល់ច្រកសមុទ្រអន្តរជាតិសំខាន់ៗផងដែរ។ ជម្លោះរវាងមហាអំណាច ធ្វើឲ្យច្រកសមុទ្រអន្តរជាតិ ប្រឈមនឹងអសន្តិសុខយ៉ាងខ្លាំង ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
តាមការផ្សាយរបស់គេហទំព័រ Wind Ward, ច្បាស់ណាស់ទំនាស់បច្ចុប្បន្ន ពិតជាធ្វើឲ្យច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ស្ថិតក្នុងភាពរង្គោះរង្គើ។
ជាក់ស្តែងដូចជាករណីអាមេរិកស្ទាក់ចាប់នាវាដឹកប្រេង Marinera ក្នុងដែនទឹកអន្តរជាតិក្បែរប្រទេសស្កុតឡែនអ៊ីចឹង។ សកម្មភាពនេះ អាចធ្វើឲ្យមហាអំណាចផ្សេងទៀតដូចជារុស្ស៊ីឬចិនយកតម្រាប់តាម តាមរយៈការប្រើកម្លាំងបាយស្ទាក់ចាប់នាវាដែលខ្លួនសង្ស័យក្នុងតំបន់ឥទ្ធិពលរបស់ខ្លួនដែរ។

ម្យ៉ាងវិញទៀត ការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចមកធ្វើជាមូលហេតុដើម្បីឡោមព័ទ្ធផ្លូវទឹក បានធ្វើឲ្យនាវាដឹកទំនិញស៊ីវិលទាំឡាយ លែងមានសុវត្ថិភាពទៀតផង។
ទន្ទឹមនោះ ទំនាស់រវាងមហាអំណាចពិភពលោក ក៏កំពុងធ្វើឲ្យច្រកសមុទ្រយុទ្ធសាស្ត្រ ក្លាយជាទីលានប្រកួតប្រជែងយោធាផងដែរ។ ឧទាហរណ៍ ដូចជាច្រកសមុទ្រ Malacca អ៊ីចឹង! ការប្រជែងឥទ្ធិពលរវាងអាមេរិកនិងចិន ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នាំឲ្យច្រកនេះប្រឈមនឹងការបិទខ្ទប់ ឬការយាមកាមយ៉ាងតឹងរ៉ឹង ដែលប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញពីអាស៊ីទៅអឺរ៉ុប។
ចំណែក ច្រកសមុទ្រ Hormuz វិញ, ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី តែងតែរុញឲ្យច្រកដឹកជញ្ជូនប្រេងដ៏ធំបំផុតលើលោកមួយនេះប្រឈមនឹងការបិទបណ្ដោះអាសន្ន។

មិនត្រឹមប៉ុណ្ណឹង ដើម្បីគេចពីទណ្ឌកម្ម មហាអំណាចមួយចំនួនបានប្រើប្រាស់ «នាវាខ្មោច» ដែលគ្មានការធានារ៉ាប់រងច្បាស់លាស់ និងប្តូរឈ្មោះឬទង់ជាតិញឹកញាប់។
នាវាទាំងនេះច្រើនតែចាស់ៗ និងមិនសូវមានសុវត្ថិភាព ដែលអាចឈានដល់ការបុកគ្នា ឬលេចធ្លាយប្រេងក្នុងកម្រិតមហន្តរាយដល់បរិស្ថានសមុទ្រ ហើយវត្តមាននាវាដែលមិនច្បាស់អត្តសញ្ញាណ ធ្វើឲ្យកងទ័ពជើងទឹក ងាយនឹងភាន់ច្រឡំ និងឈានដល់ការប្រើអាវុធតែម្តង។
អ្វីដែលកាន់តែគ្រោះថ្នាក់ជាងនេះគឺ នៅពេលមហាអំណាចរវល់តែឈ្លោះគ្នា ស្ថិរភាពនៅតំបន់មួយចំនួនដូចជាសមុទ្រក្រហម ឬឈូងសមុទ្រ Aden នឹងចុះខ្សោយ ដែលហុចឱកាសឲ្យក្រុមសកម្មប្រយុទ្ធ ដូចជាក្រុម Houthi ឬក្រុមចោរសមុទ្រ បើកការវាយប្រហារលើនាវាដឹកទំនិញបានកាន់តែងាយស្រួល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៥ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


