ព័ត៌មានអន្ដរជាតិ
អាមេរិកផ្តើមបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្រ្តចំនួន៤២.៥លានបារ៉ែលសិន
ខណៈតម្លៃប្រេងឥន្ធនៈបន្តហក់ឡើងថ្លៃនិងជាក្តីកង្វល់ដ៏ខ្លាំងនៅជុំវិញពិភពលោក សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមសង្គ្រាមវាយប្រហារអ៊ីរ៉ង់ ដែលនាំទៅដល់ការហក់ឡើងតម្លៃប្រេងជាសកល បានបញ្ចេញប្រេងឆៅពីស៊ីតែនបម្រុងយុទ្ធសាស្រ្ត។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថាមពលសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកបានបញ្ចេញប្រេងឆៅចំនួន ៤២,៥ លានបារ៉ែលក្នុងដំណាក់កាលដំបូងពីអាងស្តុកបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួនទៅឱ្យក្រុមហ៊ុនប្រេង។

ប្រេងឆៅចំនួន ៤២,៥ លានបារ៉ែលគឺស្ថិតក្នុងចំណោមចំនួនសរុប ១៧២ លានបារ៉ែលដែលបានគ្រោងទុកសម្រាប់ការបញ្ចេញទៅកាន់ទីផ្សារដើម្បីកាត់បន្ថយក្តីកង្វល់លើការខ្វះខាតប្រេង និង ទប់ស្កាត់ការហក់ឡើងថ្លៃយ៉ាងគំហុក។
សេចក្តីថ្លែងការណ៍របស់ក្រសួងថាមពលអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដំណាក់កាលដំបូងនៃការបញ្ចេញប្រេងចំនួន ៤២,៥ លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ ការដឹកជញ្ជូនបានចាប់ផ្តើមនៅថ្ងៃសុក្រ។
ក្រសួងថាមពលរំពឹងថា ក្រុមហ៊ុនដែលទទួលបានប្រេងពីថាមពលបម្រុងយុទ្ធសាស្ត្រនៅដំណាក់កាលដំបូងនឹងបំពេញបន្ថែមវាចំនួនសរុប ៥៥ លានបារ៉ែល។
នៅថ្ងៃទី ១២ ខែមីនា ក្រសួងថាមពលបានប្រកាសថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងសរុបចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងជាតិយុទ្ធសាស្ត្រក្នុងរយៈពេល ១២០ ថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


