សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុក បន្តកើនឡើងខ្ពស់នៅថ្ងៃចន្ទនេះ
តម្លៃហាងឆេងមាសក្នុងស្រុកបន្តកើនឡើងដល់ ៥៤៨ ដុល្លារ ក្នុងមួយជី នៅថ្ងៃចន្ទទី ១២ ខែមករា ឆ្នាំ ២០២៦ ដោយសារវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាកាលពីពេលថ្មីៗនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ស្ថានភាពពិភពលោករឹតតែធ្វើឱ្យមានការភ័យខ្លាច ដែលធ្វើឱ្យអ្នកវិនិយោគធំៗមួយចំនួន មើលឃើញឱកាសពីការជួញដូរលើតម្លៃហាងឆេងមាស។
លោក ឡុង សំណាង យល់ឃើញថា៖ «វិនិយោគិនធំៗ គេកត់ចំណាំទុកថា តើពេលដែលមានសង្គ្រាម មានវិបត្តិសេដ្ឋកិច្ចកើតឡើង តើអាជីវកម្មមួយណាដែលល្អជាងគេបំផុត មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាពបំផុត ហើយរកផលចំណេញបានច្រើន ព្រោះតម្រូវការមាសកើនឡើងសម្រាប់ប្រទេសទិញទុកសម្រាប់ការពារហានិភ័យ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក តម្លៃមាសបានហក់ឡើងខ្ពស់បំផុត ៤៥៥០ ក្នុងមួយអោន (៥៤៨០ ដុល្លារមួយតម្លឹង) កើនជាង ៦០% នៅក្នុងឆ្នាំ ២០២៥។
លោក ឡុង សំណាង បានបញ្ជាក់បន្ថែមថា តម្លៃហាងឆេងមាសនឹងបំបែកកំណត់ត្រាថ្មីដល់ ៥៦០០ ដុល្លារ ក្នុងមួយតម្លឹងនៅដើមឆ្នាំ ២០២៦ នេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


