ព័ត៌មានអន្ដរជាតិ
តើចិននិងរុស្ស៊ី មានទំហំពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ខ្លាំងកម្រិតណា?
នៅថ្ងៃចន្ទទី១២ខែមករាឆ្នាំ២០២៦ (ពេលវេលានៅអាមេរិក) ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ២៥% លើទំនិញនាំចូលរបស់ប្រទេសទាំងឡាយណាដែលរកស៊ីជាមួយអ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងញាំញីដោយបាតុកម្ម និងលេចចេញសញ្ញានៃអន្តរាគមន៍របស់អាមេរិកទៀតផង។

ការសម្រេចរបស់ប្រធានាធិបតីអាមេរិក ត្រូវគេដឹងយ៉ាងច្បាស់ថា មានគោលដៅដាក់សម្ពាធលើប្រទេសចិននិងរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មយ៉ាងស្អិតរមួតជាមួយអ៊ីរ៉ង់។
ដូច្នេះតើចិននិងរុស្ស៊ី មានទំហំពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ខ្លាំងកម្រិតណា?
១. ចិននិងអ៊ីរ៉ង់ គឺដៃគូយុទ្ធសាស្ត្រធំបំផុត
យោងតាមគេហទំព័រ Worlometer, ចិនគឺជា «ខ្សែជីវិត» សេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់។ ផ្អែកលើទិន្នន័យផ្លូវការ ក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតម្លៃប្រហែល ១៥ទៅ២០ពាន់លានដុល្លារ។ យ៉ាងណា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារមានការជួញដូរប្រេងក្រៅផ្លូវការ។
ចិនបាននាំចូលប្រេងពីអ៊ីរ៉ង់ប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃ ទោះបីជាមានទណ្ឌកម្មពីអាមេរិកក៏ដោយ។ លើសពីនេះចិននិងអ៊ីរ៉ង់មានកិច្ចព្រមព្រៀងវិនិយោគរយៈពេលវែងតម្លៃ ៤០០ ពាន់លានដុល្លារ លើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ។
២. រុស្ស៊ីនិងអ៊ីរ៉ង់ មានទំនាក់ទំនងស្អិតរមួតលើវិស័យយោធានិងថាមពល
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រែក្លាយពីមិត្តភាពធម្មតា ទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រស៊ីជម្រៅបន្ទាប់ពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។
ទំហំពាណិជ្ជកម្មរុស្ស៊ី-អ៊ីរ៉ង់ មានតម្លៃប្រហែល៤ទៅ៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែមានសន្ទុះកើនឡើងយ៉ាងលឿន។
ចំពោះវិស័យយោធា អ៊ីរ៉ង់ផ្គត់ផ្គង់ដ្រូន Shahed ឲ្យរុស្ស៊ី ចំណែករុស្ស៊ីផ្គត់ផ្គង់យន្តហោះចម្បាំង Su-35 និងបច្ចេកវិទ្យាកម្រិតខ្ពស់ឲ្យអ៊ីរ៉ង់វិញ។
មិនត្រឹមប៉ុណ្ណឹង ប្រទេសទាំងពីរកំពុងសហការគ្នាបង្កើតផ្លូវដឹកជញ្ជូនបញ្ចៀសទណ្ឌកម្ម ដែលតភ្ជាប់ពីកំពង់ផែរុស្ស៊ី កាត់តាមសមុទ្រ Caspian ទៅកាន់មហាសមុទ្រឥណ្ឌា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


