ព័ត៌មានជាតិ
ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យដែលកម្ពុជា និងលីទុយអានី សម្លឹងឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការ
កម្ពុជា និងលីទុយអានី បានគូសបញ្ជាក់ពីការពង្រឹងបន្ថែមទៀតនូវការឹតចំណងទាក់ទងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសម្លឹងឃើញវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ជាចំណុចអាទិភាព និងចាំបាច់។ ការគូសបញ្ជាក់បែបនេះបានបង្ហាញឱ្យដឹងដោយលោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស នៅក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោក Darius GAIDYS ឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសិង្ហបុរី។

ជំនួបពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពីលោក Darius GAIDYS បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
បើតាមក្រសួងការបរទេស ជំនួបដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោកស្រី ជ្រឹង បុទុមរង្សី និងលោក Darius GAIDYS បានផ្តោតសំខាន់លើកាលានុវត្តភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលើកិច្ចសហប្រតិបត្តិការពហុភាគី។ បន្ថែមពីលើទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរ ក៏បានជជែកគ្នាពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។

គួរឱ្យដឹងថា កម្ពុជា និងលីទុយអានី បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥ ដោយក្នុងឆ្នាំ២០២៦នេះ មានរយៈពេលក្បែរ៣១ឆ្នាំហើយ។ ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរីកចម្រើន កម្ពុជា និងលីទុយអានី បានឯកភាពគ្នាបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដោយកិច្ចប្រជុំជាលើកទី១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


