ព័ត៌មានជាតិ
កម្ពុជាទទួលបានជំនួយប្រមាណ៨លានដុល្លារពីជប៉ុន ក្នុងការជួយពង្រឹងប្រព័ន្ធអប់រំនៅខេត្តកំពង់ចាម
រដ្ឋាភិបាលជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៨លានដុល្លារអាម៉េរិកដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្សកម្ពុជា។ ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទំហំទឹកប្រាក់ចំនួន១.១៨៩.០០០.០០០យ៉េន ស្មើប្រមាណ៨លានដុល្លារអាម៉េរិក ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម។
តាមក្រសួងការបរទេស ក្រោមជំនួយឥតសំណងនេះ វិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម នឹងត្រូវបំពាក់ដោយសម្ភារៈបរិក្ខារ និងធនធានអប់រំចាំបាច់ ដែលនឹងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធអប់រំគ្រូបង្រៀន និងលើកកម្ពស់គុណភាព អប់រំកម្រិតមូលដ្ឋាន។

ក្រសួង ថា ហិរញ្ញប្បទានឥតសំណងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


