Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបសន្ទនាជាមួយតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ដើម្បីរិះរកវិធីសាស្រ្តពង្រឹងទំនាក់ទំនង

បានផុស

នៅ

ក្នុងពេលទស្សនកិច្ចនៅភ្នំពេញ លោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ៃបៃហ្សង់ទទួលបន្ទុកកិច្ចការពិសេស បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្ដោតលើការផ្លាស់ប្ដូរយោបល់គ្នាដើម្បីរិះរកវិធីសាស្ត្រក្នុងការពង្រឹងពង្រីកនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើវិស័យអាទិភាពមួយចំនួន រួមមាននយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងបានឯកភាពនូវការជំរុញឱ្យមានការផ្លាស់ប្តូរនូវទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ភាគីទាំងពីរ បានគូសបញ្ជាក់អំពីវឌ្ឍនភាពប្រកបដោយភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមក្រសួងការបរទេសកម្ពុជា ជំនួបសន្ទនាដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានផ្លាស់ប្តូរយោបល់ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងការគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ជាការកត់សម្គាល់ កម្ពុជា និងអាស៊ែបៃហ្សង់ សុទ្ធតែជាប្រទេសដែលកំពុងមានបញ្ហាជម្លោះជាមួយនឹងប្រទេសជិតខាង។ជាក់ស្ដែងលោក ប្រាក់ សុខុន ក៏បានប្រាប់អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ដល់គណៈប្រតិភូអាស៊ៃបៃហ្សង់ផងដែរ។ ខណៈជាមួយគ្នានេះ លោក ក៏បានសម្ដែងនូវការអបអរសាទររបស់កម្ពុជាចំពោះការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រស្តីពីសន្តិភាពរវាងអាស៊ែបៃហ្សង់-អាមេនី ដោយមានប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើជាសាក្សី កាលពីឆ្នាំកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម