ព័ត៌មានអន្ដរជាតិ
ដ្រូនវាយប្រហារក្រោមទឹក Haeil របស់កូរ៉េខាងជើង ជាអាវុធយុទ្ធសាស្ត្រថ្មីបំផុត និងគួរឲ្យខ្លាចសម្រាប់ពិភពលោក
ដ្បិតថាជាប្រទេសឯកោនិងផ្តាច់ពីគេក៏ដោយ ប៉ុន្តែកូរ៉េខាងជើង មានសមត្ថភាពខ្លាំងណាស់ខាងយោធា និងពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្លា គ្មាននរណានឹកស្មានដល់។

ប្រទេសនេះបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងផលិតបានមីស៊ីលសាហាវៗជាច្រើនគ្រាប់ ក្នុងរយៈពេលត្រឹមប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ។
យ៉ាងណា មិនមែនតែមីស៊ីលទេ លោក គីម ជុងអ៊ុន ថែមទាំងផលិតបាននូវសព្វាវុធទំនើបផ្សេងទៀតផងដែរ ដូចជានាវាមុជទឹកនិងដ្រូនជាដើម។
ពេលនេះអ្វីដែលពិភពលោកកំពុងតាមដាននិងយកចិត្តទុកដាក់ខ្ពស់ គឺដ្រូនវាយប្រហារក្រោមទឹកនុយក្លេអ៊ែរឈ្មោះ Haeil។

តាមការផ្សាយរបស់ Naval News, Haeil គឺជាអាវុធដែលលោក គីម ប្រើដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធជើងទឹករបស់អាមេរិកនិងកូរ៉េខាងត្បូង។ វាជាការព្រមានថា «គ្មានកន្លែងណានៅតាមឆ្នេរសមុទ្រដែលមានសុវត្ថិភាពនោះទេ»។
អាវុធនេះត្រូវបានបង្កើតឡើងដើម្បីវាយប្រហារដោយសម្ងាត់បំផុត ដែលគោលដៅចម្បងរបស់វាគឺកម្ទេចក្រុមនាវាផ្ទុកយន្តហោះ ក្រុមនាវាចម្បាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តដែលចល័តក្នុងសមុទ្រ។
សមត្ថភាពរបស់វា គឺបង្កើតជារលកយក្សស៊ូណាមិវិទ្យុសកម្ម។ នៅពេល Haeil បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរនៅក្រោមទឹក វានឹងបង្កើតជារលកយក្សដែលមានផ្ទុកជាតិពុលវិទ្យុសកម្មយ៉ាងខ្លាំង បោកបក់ទៅកម្ទេចកំពង់ផែ និងទីក្រុងនៅតាមឆ្នេរសមុទ្រ។

វាមានរូបរាងដូចជា Torpedo ឬនាវាមុជទឹកខ្នាតតូចដែលគ្មានមនុស្សបើក (UUV)។ វាអាចធ្វើដំណើរនៅក្រោមទឹកក្នុងជម្រៅជ្រៅ និងមានសមត្ថភាពលាក់ខ្លួន មិនឲ្យប្រព័ន្ធរ៉ាដាឬសូណា របស់សត្រូវរកឃើញឡើយ។
ក្នុងការសាកល្បង វាអាចធ្វើដំណើរនៅក្រោមទឹកបានរហូតដល់ ៥០ ទៅ ៧០ ម៉ោង មុននឹងទៅដល់គោលដៅ។ វាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Hwasan-31 ដែលជាក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចសក្ដិសមសម្រាប់អាវុធយុទ្ធសាស្ត្រ។
ខុសពីមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចរកឃើញតាមផ្កាយរណប និងស្ទាក់ចាប់ដោយមីស៊ីលការពារអាកាស ដ្រូនក្រោមទឹកនេះធ្វើដំណើរយ៉ាងស្ងប់ស្ងាត់នៅបាតសមុទ្រ ដែលធ្វើឲ្យប្រព័ន្ធការពារបច្ចុប្បន្នស្ទើរតែមិនអាចរកឃើញ ឬស្ទាក់ចាប់បានទាន់ពេល។

វាកាត់បន្ថយពេលវេលាព្រមានរបស់សត្រូវ ពោលគឺសត្រូវអាចដឹងខ្លួននៅពេលដែលការផ្ទុះកើតឡើងរួចទៅហើយ។
កូរ៉េខាងជើងបានអភិវឌ្ឍអាវុធនេះជាច្រើនជំនាន់មកហើយ ដោយ Haeil-1 ជាជំនាន់ដំបូងសម្រាប់សាកល្បងចម្ងាយ និងភាពធន់, Haeil-2 ជាជំនាន់កែលម្អដែលមានល្បឿនលឿនជាងមុន និងអាចធ្វើដំណើរបានឆ្ងាយជាងមុនប្រហែល ១,០០០ គីឡូម៉ែត្រ ចំណែក Haeil-5 ជាជំនាន់ថ្មីបំផុតដែលគេជឿថាអាចបញ្ជាតាមរយៈផ្កាយរណប និងមានភាពឆ្លាតវៃជាងមុន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


