ព័ត៌មានអន្ដរជាតិ
ការស្តង់មតិ៖ ប្រជាជនជប៉ុនជាង៦០%មិនគាំទ្រឲ្យជប៉ុនមានអាវុធនុយក្លេអ៊ែរ
ការស្ទង់មតិសាធារណៈរបស់ Jiji Press បានបង្ហាញកាលពីពេលថ្មីៗនេះ ឲ្យដឹងថា ជាង៦០ភាគរយ នៃអ្នកឆ្លើយសំណួរ នៅក្នុងប្រទេសជប៉ុនជឿថា ប្រទេសរបស់ពួកគេ«មិនគួរមានអាវុធនុយក្លេអ៊ែរ»នោះទេ។

បើតាមសារព័ត៌មាន Thejapantimes, ការស្ទង់មតិនេះ បានរកឃើញថា ៦២.៦ភាគរយនៃអ្នកឆ្លើយតបមិនយល់ស្របជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដែលកាលពីខែមុនបាននិយាយថា ប្រទេសជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ។
ចំណែក អ្នកដែលយល់ស្របមានចំនួនត្រឹមតែ ១៦.៧ភាគរយ ខណៈដែល ២០.៧ភាគរយ ឆ្លើយថា មិនសម្រេចចិត្តទេ។
រីឯ អ្នកគាំទ្រពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ មាន៥៧.៦ភាគរយបង្ហាញការប្រឆាំង ខណៈ ២១.៨ភាគរយបង្ហាញការគាំទ្រ។
តែយ៉ាងណា ការស្ទង់មតិដាច់ដោយឡែកមួយដែលបានធ្វើឡើង កាលពីខែមុនបានចោទសួរថា តើប្រទេសជប៉ុនគួរតែពិនិត្យឡើងវិញនូវគោលការណ៍គ្មាននុយក្លេអែរចំនួនបីរបស់ខ្លួនដែរឬទេ? ដូចជាការមិនបង្កើត មិនផលិត និងមិនអនុញ្ញាតឱ្យមានការដាក់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ ជាពិសេសគោលការណ៍ទីបី។
ជាចម្លើយ ក្នុងចំណោមអ្នកដែលបានស្ទង់មតិនោះ ៤៦.៦ភាគរយ បាននិយាយថា ប្រទេសជប៉ុនគួរតែរក្សាគោលនយោបាយបច្ចុប្បន្ន ខណៈដែល ២៨.២ភាគរយ ពេញចិត្តនឹងការពិនិត្យឡើងវិញនូវគោលការណ៍ទាំងបីនេះ។
មិនតែប៉ុណ្ណោះ មន្ត្រីដែលបានធ្វើការលើកឡើងឱ្យបង្កើតអាវុធនុយក្លេអ៊ែរ ឆ្លើយទៅកាន់អ្នកសារព័ត៌មានថាដើម្បីបញ្ជាក់ពីតម្រូវការ ក្នុងការពង្រឹងការសមត្ថភាពរបស់ប្រទេស ចំពេលមានបរិយាកាសសន្តិសុខពិភពលោកកាន់តែធ្ងន់ធ្ងរ។
ចំណែកគណបក្សប្រឆាំងបានទាមទារឱ្យបណ្តេញមន្ត្រីរូបនេះចេញ។
ការស្ទង់មតិនេះធ្វើឡើងពីថ្ងៃសុក្រដល់ថ្ងៃចន្ទ គ្រប់ដណ្តប់អ្នកចូលរួមចំនួន ២ ០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅទូទាំងប្រទេស។ ការឆ្លើយតបដែលត្រឹមត្រូវមានចំនួន ៥៨.៥ភាគរយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


