កីឡា
វឿន វាសនា ជាប់កីឡាករល្អប្រចាំការប្រកួត ១២ លើក
កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា ត្រូវបានលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ១ លើក ក្នុងជ័យជម្នះ ២ លើកចុងក្រោយ របស់ក្រុមបាល់ទះ Win Streak នៅក្នុងការប្រកួតសប្តាហ៍ទី ១៦។

រម្លឹកនៅក្នុងការប្រកួតសប្តាហ៍ទី ១៦ កន្លងទៅ ក្រុមបាល់ទះ Win Streak បានទទួលជ័យជម្នះទាំង ២ ប្រកួតជាប់គ្នា ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ សៅរិ៍ ទី ១៧ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២។ ចំណែកការប្រកួតទល់នឹងក្រុម Taipei East នៅថ្ងៃ អាទិត្យ ទី ១៨ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។
វឿន វាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតទាំង ២ ប្រកួតនោះ ប៉ុន្តែការប្រកួតចុងក្រោយទល់នឹងក្រុម Taipei East កីឡាកររកបានពិន្ទុច្រើនជាងគេបំផុតប្រចាំក្រុម ដោយរកបានពិន្ទុសរុបចំនួន ២៧ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករក៏ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ ដែលនេះជាលើកទី ១២ នៅរដូវកាលនេះ។

គួរឱ្យដឹងថា ក្រុមបាល់ទះ Win Streak បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃលីគបាល់ទះកំពូល តៃវ៉ាន់ ក្រោយឆ្លងកាត់ ៣០ ប្រកួត ឈ្នះ ២៨ លើក និងចាញ់ ២ លើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


