កីឡា
វឿន វាសនា រកពិន្ទុដាច់អ្នកលេខពីរជាង ២០០ ពិន្ទុ ក្រោយជួយ Win Streak ឈ្នះម្សិលមិញ
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak រកបានពិន្ទុច្រើនជាងគេក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ (TPVL) ដោយដាច់អ្នកឈរលេខ ២ ដល់ទៅ ២០២ ពិន្ទុ បន្ទាប់ពីជួយឱ្យក្រុម Win Streak ឈ្នះក្រុម TSG SkyHawks នាថ្ងៃ អាទិត្យ ទី ២៩ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញ។

ក្រុម Win Streak បានធ្វើការប្រកួតចំនួន ២ ប្រកួត សម្រាប់សប្តាហ៍ទី ២៤ នៃលីគបាល់ទះអាជីព តៃវ៉ាន់។ កាលពីថ្ងៃ សៅរិ៍ ទី ១១ ខែ មេសា ពួកគេបានចាញ់ក្រុម Taoyuan Clouded Leopard ក្នុងលទ្ធផល ២ សិតទល់នឹង ៣។ ចំណែកថ្ងៃ អាទិត្យ ទី ១២ ខែ មេសា ពួកគេរកបានជ័យជម្នះមកវិញ ដោយវាយបកយកឈ្នះលើក្រុម TSG SkyHawks ក្នុងលទ្ធផល ៣ សិតទល់នឹង ២។
ថ្វីដ្បិតការប្រកួតទាំង ២ ប្រកួតនោះ មានឈ្នះ ១ និងចាញ់ ១ ក៏ពិតមែន ប៉ុន្តែ វឿន វាសនា នៅតែជាស្មាត់ដ៏សំខាន់របស់ក្រុម Win Streak ដោយប្រកួតទល់ក្រុម Taoyuan Clouded Leopard ស្មាត់ជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំរកបាន ១៧ ពិន្ទុ ឈរនៅលំដាប់លេខ ២ ជាកីឡាកររកបានពិន្ទុច្រើនជាងគេក្នុងក្រុម និងប្រកួតទី ២ ទល់ក្រុម TSG SkyHawks រកបាន ២៩ ពិន្ទុ ដែលជាចំនួនច្រើនជាងគេក្នុងក្រុម។ សម្រាប់ការប្រកួតចុងក្រោយនេះទៀតសោត វាសនា ក៏ត្រូវបានលីគ TPVL ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ។

វឿន វាសនា បច្ចុប្បន្នកំពុងកាន់កាប់តំណែងជាកីឡាកររកបានពិន្ទុច្រើនជាងគេប្រចាំលីគបាល់ទះ តៃវ៉ាន់ ដោយរកបានសរុប ៩៣៥ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករកំពុងវ៉ាដាច់ពិន្ទុអ្នកឈរលេខ ២ កីឡាករ Stijn van Schie របស់ក្រុម TSG SkyHawks ដល់ទៅ ២០២ ពិន្ទុឯណោះ ដែលបច្ចុប្បន្នរូបគេរកបាន ៧៣៣ ពិន្ទុ។
ជុំវិញស្ថិតិដ៏ល្អបែបនេះ កំពុងធ្វើឱ្យ វឿន វាសនា ឆ្ពោះទៅរកការឈ្នះពានឯកត្តជន ៣ ម្នាក់ឯងជាថ្មីរួមមាន ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ពានកីឡាកររកបានពិន្ទុច្រើនជាងគេ និងពានស្មាត់ស្តាំវាយផ្តាច់ល្អបំផុត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


