កីឡា
វឿន វាសនា ឈ្នះពានឯកត្តជន ២ ម្នាក់ឯងក្នុងលីគបាល់ទះអាជីពតៃវ៉ាន់រដូវកាលនេះ
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak បានបង្ហាញភាពលេចធ្លោមិនគួរឱ្យជឿ ដោយបានឈ្នះពានឯកត្តជនដល់ទៅ ២ ម្នាក់ឯង បន្ទាប់ពីលីគបាល់អាជីពតៃវ៉ាន់ (TPVL) បញ្ចប់លីគវគ្គរដូវកាលដំបូង (Regular Season) ជាស្ថាពរ។

ការប្រកួតលីគបាល់ទះអាជីព តៃវ៉ាន់ បានបញ្ចប់លីគវគ្គវិលជុំសន្សំពិន្ទុ រដូវកាល ២០២៥-២០២៦ រួចរាល់ហើយ កាលពីសប្តាហ៍មុនត្រូវនឹងថ្ងៃ អាទិត្យ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦។ កីឡាករជម្រើសជាតិ កម្ពុជា វ័យ ២៥ ឆ្នាំ នៅតែបង្ហាញគុណផលយ៉ាងអស្ចារ្យ ដោយបានរួមចំណែករកបាន ១,០២៨ ពិន្ទុ ជួយឱ្យក្រុម Win Streak ឈរនៅកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ៤៨ ប្រកួត ឈ្នះ ៤៣ និងចាញ់ ៥។

រឿងដ៏ពិសេសបំផុត គឺ វឿន វាសនា បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេនៅក្នុងលីគអាជីព តៃវ៉ាន់ ដែលរកពិន្ទុបានច្រើនជាង ១,០០០ គ្រាប់។ តាមរយៈស្នាដៃដ៏ល្អបែបនេះ បានធ្វើឱ្យកូនខ្មែរអ្នកខេត្ត បាត់ដំបង ឈ្នះពានឯកត្តជន ២ ពីលីគ TPVL រួមមានពាន «កីឡាករលេងតួនាទីស្មាត់ស្តាំល្អបំផុត» និង «កីឡាកររកបានពិន្ទុច្រើនជាងគេបំផុត»។

ទោះបីជាយ៉ាងណា កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ ក្លិប Win Streak បានប្រកាសរឿងដ៏សោកស្តាយមួយ ថា កីឡាករវឿន វាសនា រួមជាមួយកីឡាករ ៣ នាក់ទៀត នឹងមិនអាចចូលរួមលេងជាមួយក្រុមនៅវគ្គជម្រុះ Playoffs ជុំផ្តាច់ព្រ័ត្របានទេ ដោយសារជាបទបញ្ញត្តិរបស់សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) បានចែង ថា កីឡាករ ដែលជាប់ជម្រើសជាតិ គឺមិនអាចបន្តលេងជាមួយក្លិបអាជីពក្នុងអំឡុងពេលនេះបានទេ។
គួរបញ្ជាក់ ថា ការប្រកួតជុំផ្តាច់ព្រ័ត្រ ដើម្បីរកក្រុមជើងឯកលីគរដូវកាលនេះ នឹងចាប់ផ្តើមពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


