សន្តិសុខសង្គម
យុវជនមួយក្រុមបន្លំខ្លួនជាប៉ូលិស អស់លក្ខស្ទាក់ឃាត់ប៉ះចំអធិការរងខណ្ឌពោធិ៍សែនជ័យ
យុវជនមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ច ដេញស្ទាក់ពលរដ្ឋពេលរាត្រី ត្រូវបានអស់លក្ខក្រោយស្ទាក់ឃាត់ប៉ះចំលោកអធិការងខណ្ឌត្រូវសមត្ថកិច្ចក្របួចបានទាំងអស់យកមកសួរនាំ។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ ក៏មានក្រុមនគរបាលក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន ៤នាក់ ជិះម៉ូតូ៣គ្រឿង ពាក់កាត CID មកឈប់ឃាត់គាត់នៅក្បែរស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី។


លោកអធិការងបានបន្តទៀតថា នៅពេលនោះគាត់បានប្រាប់ទៅកាន់ក្រុមនគរបាលក្លែងក្លាយទាំងនោះថាគាត់ គឺជាអធិការងខណ្ឌពោធិ៍សែនជ័យ តែពួកគេមិនជឿរព្រមទាំងស្រែកសម្លុតគាត់ទៅវិញ ទើបភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ក្រុមក្លែងក្លាយនោះ យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។
ក្នុងនោះផងដែរក៏មានយុវជនម្នាក់បានបញ្ជាក់ថា កន្លងមកខ្លួនក៏ធ្លាប់ត្រូវបានក្រុមនេះបន្លំធ្វើស៊ីលុយអស់ជាង ៣០០ដុល្លារ។


បច្ចុប្បន្នក្រុមនគរបាលក្លែងក្លាយដែលមានពាក់កាត ព្រហ្មទណ្ឌ (CID) ឬគេហៅថាកូនខ្លា ឬប៉ូលីសជ័រខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ និង អនុវត្តបន្តតាមនីតិវិធីច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


