Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ថាអាច​ចូលរួម​«ក្រុម​ប្រឹក្សា​សន្តិភាព» តែ​ត្រូវ​ប្រើលុយពី​ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រាប់​ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមវិភាគទានចំនួន ១​ពាន់លានដុល្លារ​ ចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក ទៅកាន់ «ក្រុមប្រឹក្សាសន្តិភាព» ដែលស្នើឡើងដោយ​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោកពូទីន និង​លោក​ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន Ukrainsa Pravda កាល​ពី​ថ្ងៃ​ពុធ​ទី​២១​ខែ​មករា​ឆ្នាំ​២០២៦ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោកពូទីន បានថ្លែងអំណរគុណ​លោកត្រាំ សម្រាប់ការអញ្ជើញឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដោយលោក​មានប្រសាសន៍ថា ទីក្រុងមូស្គូ «គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក្នុងគោលបំណងពង្រឹងស្ថិរភាពអន្តរជាតិ»។

លោកពូទីន បានបញ្ជាក់ថា ថវិកានេះអាចដកចេញពីទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកនៅក្នុង​​ទឹក​ដី​អាមេរិកនៅក្រោមរដ្ឋបាលមុន ដោយលោកបានលើកឡើងនូវអ្វីដែលលោកបានពិពណ៌នាថាជា «ទំនាក់ទំនងពិសេសរបស់រុស្ស៊ីជាមួយប្រជាជនប៉ាឡេស្ទីន»។

លោកបានបន្ថែមថា ទ្រព្យសម្បត្តិដែលនៅសល់ដែលត្រូវបានបង្កក ក៏អាចត្រូវបានប្រើប្រាស់នាពេលអនាគតដើម្បីកសាងទឹកដីដែលខូចខាតដោយសារសង្គ្រាមឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែ។ មេ​ដឹកនាំ​រុស្ស៊ី បានបញ្ជាក់​ទៀត​ថា គំនិតនេះកំពុងស្ថិតក្នុងការពិភាក្សាជាមួយមន្ត្រីអាមេរិក។

លោកពូទីន បាន​បន្ត​​ថា លោកមានគម្រោងលើកយកបញ្ហានេះទៅ​ពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ហើយបានណែនាំឲ្យក្រសួងការបរទេសរុស្ស៊ីពិនិត្យមើលសំណើ និងពិគ្រោះយោបល់ជាមួយដៃគូនានាមុននឹងឆ្លើយតបជាផ្លូវការ។

លោកបានកត់សម្គាល់ថា សំណើដែលបានដាក់ជូនទីក្រុងមូស្គូ គឺផ្តោតជាសំខាន់លើការដោះស្រាយបញ្ហានៅមជ្ឈិមបូព៌ា និងបញ្ហាមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម