Connect with us

សេដ្ឋកិច្ច

​តម្លៃមាស​ស្ទុះឡើង​បំបែក​កំណត់ត្រាខ្ពស់បំផុតជិត ​៦ ​ពាន់ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃហាងឆេងមាស​បាន​បន្តកើនឡើងខ្ពស់នៅថ្ងៃសុក្រនេះ​ ​ដោយ​បានបំបែកកំណត់ត្រា​ជា​បន្ត​បន្ទាប់ដល់ជិត​ ៦ ​ពាន់ដុល្លារ ​ក្នុងមួយតម្លឹង ​ដោយ​សារ​វិបត្តិសេដ្ឋកិច្ច ​ភូមិ​សាស្ត្រ​នយោបាយ ​នឹង​ការ​ប្រឈម​មុខនៃសម្ពាធ​ពន្ធរវាងសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ តម្លៃហាងឆេងមាសបានកើនឡើងដល់ ៥៩៩០ ដុល្លារ ក្នុងមួយតម្លឹង។

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជា​ថ្មីថា ​តម្លៃមាស​ចាប់ផ្ដើមកើនឡើងខ្លាំងចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារ​សម្ពាធ​ពន្ធ​របស់លោក ដូណាល់ ត្រាំ ជាមួយសហភាពអឺរ៉ុប និងប្រទេសមួយចំនួន ដែលដាក់ពន្ធទៅវិញ​ទៅ​មក​លើការនាំចេញ។​

​លោក ឡុង សំណាង យល់ឃើញថា៖ «ដោយសារប្រទេសធំៗ ​មួយចំនួន កំពុងតែប្រឈមមុខ​ជាមួយ​ពន្ធ​គយពីសហ​រដ្ឋអាមេរិក ឬក៏ពីប្រទេសអឺរ៉ុបមួយចំនួន ដែលនឹងដាក់ពន្ធទៅលើអាមេរិកវិញ គឺជា​ប្រទេស​មួយដែលធំៗ ហើយទំហំនៃការវិនិយោគក៏ធំដែរ ដែលវាជះឥទ្ធិពលទៅលើពិភព​ខ្លាំង​មែន​ទែន​ ហើយពេលដែលការដំឡើងពន្ធខ្លាំង វានឹងធ្វើឱ្យលុយធ្លាក់ចុះ ដែលរុញ​ច្រាន​ឱ្យ​មាស​កើន​ឡើង»។​

​លោក ឡុង សំណាង ​បន្ថែមថា ​សហរដ្ឋអាមេរិកក៏មានមហិច្ឆតា​ ទៅលើកោះហ្គ្រីនលែនដែរ មាន​ពាក្យមួយចំនួនដែលជាបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក វាជះ​ឥទ្ធិពល​ទៅដល់តម្លៃហាងឆេងមាស ដែលធ្វើឱ្យពិភពលោកច្របូកច្របល់ ខណៈវិនិយោគិន​មួយចំនួនផ្អាក​ក្នុងការដាក់ទុន ហើយដើរតាមទំនោររបស់លោក ត្រាំ វិញ ​ដែលជំរុញឱ្យមាសហក់ឡើង។​

​បើតាមលោក ឡុង សំណាង គេមើលឃើញថា ស្ថានភាពសន្តិសុខពិពលោក កាន់តែផុយស្រួយ ដែល​នឹងធ្វើឱ្យស្ថាន ភាពសេដ្ឋកិច្ចដុនដាបចុះ នោះហើយដែលជំរុញឱ្យតម្លៃមាស នឹងលោហៈធាតុ​មានតម្លៃមួយចំនួនត្រូវតែកើនឡើង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម