ព័ត៌មានអន្ដរជាតិ
ថៃ កំពុងប្រុងជើងការខ្ពស់និងតាមដានជំងឺ Nipah ដែលផ្ទុះឆ្លងនៅ ឥណ្ឌា
ក្រោយផ្ទុះករណីឆ្លងជំងឺ Nipah នៅឥណ្ឌា ពេលនេះ ថៃ កំពុងប្រុងជើងការខ្ពស់និងតាមដានយ៉ាងជាប់ជាប់ ខ្លាចជំងឺនេះរាលដាលចូលប្រទេសរបស់ខ្លួន។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសុក្រទី២៣ខែមករាឆ្នាំ២០២៦ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ (DDC) បានព្រមានថា ដ្បិតប្រទេសនេះមិនទាន់រកឃើញករណីឆ្លងវីរុស Nipah ក៏ដោយ ប៉ុន្តែខ្លួនកំពុងប្រុងប្រយ័ត្នខ្ពស់និងតាមដានយ៉ាងជាប់លាប់។
លោក Montien Kanhaswad អគ្គនាយក DDC និយាយថា៖ «នៅក្នុងប្រទេសថៃ អ្នកដំណើរដែលមានអាការៈគ្រុនក្តៅខ្លាំង ឬមានរោគសញ្ញាសង្ស័យថាឆ្លងមេរោគ Nipah នឹងត្រូវធ្វើការពិនិត្យនៅឯទីតាំងចត្តាឡីស័ក ហើយនឹងត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាក់លាក់»។

សូមជម្រាបថា ប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃជំងឺកាចសាហាវ Nipah ដោយករណីឆ្លងចំនួន៥ ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ហើយប្រហែល១០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។
តាមការផ្សាយរបស់ Economic Times ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ គឺមានទាំងគ្រូពេទ្យនិងគិលានុបដ្ឋាយិកា ហើយមានខ្លះកំពុងឈឺធ្ងន់។ ជំងឺនេះកាចសាហាវជាងកូវីដ-១៩ទៅទៀត ដោយអត្រាស្លាប់របស់វា មានរហូតដល់ទៅ៧៥% ហើយករណីខ្លះឈានដល់៩០%ឯណោះ។
បើយោងតាមអង្គការសុខភាពពិភពលោក, Nipah គឺជាជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វជ្រូកនិងប្រចៀវ។ វាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគ និងតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានមេរោគផងដែរ។

អ្នកជំងឺចាប់ផ្តើមចេញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ ដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំង។ ក្នុងករណីខ្លះ រោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ពិបាកដកដង្ហើម ឬរលាកសួតក៏អាចកើតមានផងដែរ។ ពេលធ្ងន់ធ្ងរ មេរោគ Nipah បណ្តាលឲ្យរលាកខួរក្បាល វង្វេងវង្វាន់ បាត់ស្មារតី ប្រកាច់ ឬសន្លប់។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនមានថ្នាំព្យាបាលឬវ៉ាក់សាំងបង្ការទេ ពោលគឺការព្យាបាល ត្រូវបានកំណត់ចំពោះរោគសញ្ញាប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


