ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិហក់ឡើងកប់ពពក លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
តម្លៃមាសហក់ឡើងកប់ពពកសម្រាប់ការជួញដូរលើទីផ្សារអន្តរជាតិនៅថ្ងៃចន្ទនេះ លើស ៥ ០០០ ដុល្លារ/អោន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលជំរុញដោយកំណើនតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព ចំពេលមានភាពមិនប្រាកដប្រជានៃបញ្ហាភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,៩៨% ដល់ប្រមាណ ៥ ០៨១ ដុល្លារ/អោន គិតត្រឹមម៉ោង ១១ និង ២៣ នាទីព្រឹកថ្ងៃចន្ទ នៅទីក្រុងហុងកុង ខណៈវគ្គជួញដូរមុននោះ វាបានហក់ឡើងរហូតដល់ ៥ ០៩២ ដុល្លារ/អោន។ ដោយឡែងតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ២,០១% ដល់ប្រមាណ ៥ ០៧៩ ដុល្លារ/អោន។
តម្លៃមាសបានកើនឡើងប្រមាណ ៦៤% នៅឆ្នាំ ២០២៥ ដែលជំរុញដោយសង្រ្គាមពាណិជ្ជកម្ម តម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពដ៏រឹងមាំ ការបន្ធូរបន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក កំណើននៃការទិញពីធនាគារកណ្ដាលអន្តរជាតិ រួមទាំងចិន និងកំណើននៃការវិនិយោគមាស ETF។ ដោយឡែកនៅឆ្នាំ ២០២៦ គិតត្រឹមថ្ងៃចន្ទ តម្លៃមាសអន្តរជាតិបានហក់ឡើង ១៧% រួចបាត់ទៅហើយ។
កត្តាបង្កថ្មីបំផុត គឺការបាត់បង់ទំនុកចិត្តលើរដ្ឋបាល និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក ដែលបណ្តាលមកពីការសម្រេចចិត្តដ៏ពិបាកស្មានរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ លោក ត្រាំ បានគំរាមដាក់ពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ជុំវិញបញ្ហាហ្រ្គីនឡែន ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិក-សហភាពអឺរ៉ុបជាថ្មី មុនពេលប្រកាសដកការគំរាមកំហែងនេះវិញនៅសប្ដាហ៍មុន ហើយបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែក្រោយមកទៀត លោកប្រកាសថានឹងដាក់ពន្ធ ១០០% លើកាណាដា ប្រសិនប្រទេសជិតខាងមួយនេះ សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។
លើសពីនោះ លោក ត្រាំ បានគំរាមកំហែពន្ធ ២០០% លើស្រាទំពាំងបាយជូរបារាំង និងស្រាសំប៉ាញ ដើម្បីដាក់សម្ពាធលើប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាពដែលលោកបានស្នើឡើង។ អ្នករិះគន់មានការព្រួយបារម្ភថា ផែនការនេះអាចធ្វើឱ្យចុះខ្សោយតួនាទីរបស់អង្គការសហប្រជាជាតិ (UN) ក្នុងការដោះស្រាយជម្លោះសកល ទោះបីជាលោក ត្រាំ បាននិយាយថា ក្រុមប្រឹក្សានឹងធ្វើការជាមួយ UN ក៏ដោយ។
អ្នកវិភាគទីផ្សារលើកឡើងថា ភាពមិនប្រាកដប្រជានៃគោលនយោបាយរបស់លោក ត្រាំ លើបញ្ហាក្នុងស្រុក និងភូមិសាស្រ្តនយោបាយនៅតែបន្ត ដែលអាចធ្វើឱ្យតម្លៃមាសអន្តរជាតិបន្តកើនឡើងទៅមុខទៀត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


