ព័ត៌មានអន្ដរជាតិ
អសន្តិសុខ! ថៃ ដាក់ហាងមាស១០០កន្លែងនៅបាងកក ចូលក្នុងបញ្ជី ប្រឈមគ្រោះថ្នាក់នៃការប្លន់
ស្របពេលតម្លៃមាសជាសកលប្រែប្រួលចុះឡើងៗ ប្រទេសថៃកំពុងកើតក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព ដោយពេលនេះ បានព្រមានឲ្យម្ចាស់ហាងមាសទាំងឡាយត្រូវពង្រឹងសន្តិសុខនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយដាក់ហាងមាសចំនួន១០០កន្លែងក្នុងចំណោម១ ០០០កន្លែងចូលទៅក្នុងបញ្ជីទីតាំងដែលប្រឈមគ្រោះថ្នាក់នៃការប្លន់ ព្រោះតែភាពអសន្តិសុខ។

កាសែត Bangkok Post បានដកស្រង់សម្តីអគ្គស្នងការរងនគរបាលជាតិថៃ Thatchai Pitaneelabut ដែលនិយាយក្នុងកិច្ចប្រជុំស្តីពីវិធានការសន្តិសុខសម្រាប់អាជីវកម្មលក់មាសនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ថា ម្ចាស់ហាងមាសស្ថិតក្នុង «តំបន់ក្រហម» ដែលជាកន្លែងមានអត្រាបទល្មើសខ្ពស់ គួរតែពិចារណាលើការជួលភ្នាក់ងារសន្តិសុខដែលទទួលបានការបណ្តុះបណ្តាល ការបំពាក់របារដែកការពារសន្តិសុខ និងធានាថាពួកគេមានកញ្ចប់ធានារ៉ាប់រងឲ្យបានគ្រប់គ្រាន់។
ការព្រមាននេះកើតឡើង បន្ទាប់ពីករណីប្លន់មាសដ៏កក្រើកទីក្រុងបាងកកនៅហាង Aurora ក្នុងផ្សារទំនើប Lotus’s Sukhumvit 50 កាលពីយប់ថ្ងៃទី៣០ខែមករា។
ក្នុងហេតុការណ៍នោះ ជនសង្ស័យម្នាក់ឯង បានប្រើកាំភ្លើងភ្ជង់បុគ្គលិក និងចាក់សាំងនៅមុខហាង ដោយគំរាមដុតផ្សារទំនើប ប្រសិនបើមិនព្រមប្រគល់មាសឲ្យ។ ចោរបានគេចខ្លួនបាត់ស្រមោលជាមួយនឹងមាសដែលមានតម្លៃប្រហែល ១១.១៧ លានបាត និងប្រាក់សុទ្ធប្រហែល ១៧០.០០០ បាត។

ក្រៅពីបាងកក ថ្មីៗនេះក៏មានករណីប្លន់នៅក្រុងហាតយ៉ៃ នៃខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃផងដែរ ដោយកាលពីថ្ងៃទី៣ ខែកុម្ភៈ ចោរបានប្រើញញួរវាយបំបែកកញ្ចក់ទូក្នុងហាងមាស Burapha ក្នុងផ្សារទំនើបមួយ រួចប្រមូលយកខ្សែករមាសយ៉ាងច្រើន ដោយប្រើពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។
សូមជម្រាបថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះក្រោម ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹងកាលពីថ្ងៃចន្ទនេះ បន្ទាប់ពីឡើងដល់ជិត ៧ ពាន់ដុល្លារ ក្នុងមួយតម្លឹង កាលពីសប្ដាហ៍មុន។
គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ តម្លៃមាសតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៥៧០ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


