ព័ត៌មានអន្ដរជាតិ
មេខ្លោងរត់ពន្ធមាសពីរនាក់នៅវៀតណាម ត្រូវតុលាការកាត់ឱ្យជាប់គុក១០ឆ្នាំ
តុលាការទីក្រុងហាណូយបានកាត់ទោសមនុស្សពីរនាក់ ពីបទរត់ពន្ធមាសខុសច្បាប់ ចំនួន៥៤៦គីឡូក្រាម ពីប្រទេសចិនទៅប្រទេសវៀតណាម និងបង្គាប់ឱ្យអ្នកទាំងពីរបង់ប្រាក់ចំនួន ៤៦.១៨លានដុល្លារអាមេរិក ស្មើនឹងតម្លៃមាសដែលបានរត់ពន្ធ។

ការចុះផ្សាយរបស់ VN Express, នៅថ្ងៃទី៥ខែកុម្ភៈ បានឱ្យដឹងថា តុលាការក្រុងហាណូយបានប្រកាសសាលក្រមសម្រេចលើជនជាប់ចោទចំនួន ១១នាក់ បន្ទាប់ពីសវនាការរយៈពេលមួយថ្ងៃ ដែលបានបញ្ចប់កាលពីយប់ថ្ងៃពុធ។
ជនជាប់ចោទ ដែលជាមេខ្លោងទាំងពីរ គឺលោក Tran Thi Hoan អាយុ ៤១ ឆ្នាំ ជាម្ចាស់ហាងមាសមួយកន្លែងក្នុងខេត្ត Lao Cai ជាប់ព្រំដែនប្រទេសចិន និង លោក Pham Tuan Hai នាយកក្រុមហ៊ុនឯកជន ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ១០ ឆ្នាំ ពីបទជួញដូរខុសច្បាប់។
ចំណែកចុងចោទ ៦នាក់ផ្សេងទៀត រួមទាំងបុគ្គលិក របស់លោក Hoan ដែលដឹកជញ្ជូនមាសឆ្លងកាត់ព្រំដែនប្រទេសចិនចូលប្រទេសវៀតណាម បានទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ ពីបទចោទប្រកាន់ដូចគ្នា។
គួរឱ្យដឹងថា ក្នុងករណីដូចគ្នានេះ នាយកប្រតិបត្តិបីរូបនៃក្រុមហ៊ុនមាសវៀតណាម ត្រូវបានផ្តន្ទាទោសព្យួរពី ៣០ ទៅ ៣៦ខែ ពីបទ «បំពានបទប្បញ្ញត្តិគណនេយ្យដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សង្គម» ។
យ៉ាងណា ទ្រព្យសម្បត្តិ និងអចលនទ្រព្យជាច្រើនរបស់ លោក Tran Thi Hoan រួមជាមួយនឹងខ្សែដៃ ចិញ្ចៀន និងដុំមាសដែលរឹបអូសបាន អំឡុងពេលស៊ើបអង្កេត នឹងត្រូវបបង្កក ឬទុកនៅតុលាការ ដើម្បីធានាការអនុវត្តសាលក្រម។
តុលាការបានឱ្យដឹងថាសកម្មភាពរបស់ចុងចោទជាគ្រោះថ្នាក់ធំមួយ ដល់សង្គម ជាពិសេសធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខផលិតកម្ម និងសកម្មភាពអាជីវកម្ម លើសពីនេះនាំឱ្យខាតបង់ថវិការដ្ឋ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


