ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភាជំរុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងសណ្តាប់ធ្នាប់សាធារណៈ
លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្រ្តខណ្ឌចំការមន ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ និងការពង្រឹងទៅលើសណ្ដាប់ធ្នាប់សាធារណនៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ របៀបរៀបរយ និងសុវត្ថិភាពសង្គម។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលដែលលោក ធន់ វឌ្ឍនា ជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ក្នុងពិធីសំណេះសំណាលនោះ លោក ធន់ វឌ្ឍនា បានផ្ដល់យោបល់ឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ បន្តពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាសោភ័ណភាពតាមដងផ្លូវ ក៏ដូចជាការចូលរួមលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាដើម។

លោក ធន់ វឌ្ឍនា បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាសង្កាត់បានសន្យា នាអំឡុងពេលបោះឆ្នោតកន្លងមក ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដោយភូមិសាស្ត្រខណ្ឌចំការមន គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ជនបរទេសមកកម្សាន្ត និងចូលចិត្តរស់នៅច្រើននោះ លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានជំរុញឱ្យអាជ្ញាធរត្រូវខិតខំប្រឹងប្រែងបង្កភាពងាយស្រួលដល់វិស័យទេសចរណ៍ ជាពិសេសអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


