Connect with us

ព័ត៌មានជាតិ

ស្ពានបាឡេ ដែលជាសមិទ្ធផលថ្មីក្នុងខេត្តមណ្ឌលគិរី នឹងបញ្ចប់ជាស្ថាពរនៅខែកុម្ភៈខាងមុខនេះ

បានផុស

នៅ

ស្ពានបាឡេ មានប្រវែង៧០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ ដែលជាសមិទ្ធិផលថ្មី ក្នុងខេត្តមណ្ឌលគិរី គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែកុម្ភៈខាងមុខនេះ​ ដែលនឹងចូលរួមចំណែកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅស្រែចម្ការ ព្រមទាំងដឹកជញ្ជូនកសិផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីលោក លាភ លីមគុណ មេឃុំចុងផ្លាស់ បានប្រាប់កម្ពុជាថ្មីថា ស្ពានបាឡេដែលសាងសង់ជិតរួចរាល់នេះ ត្រូវបានស្ថាបនាសាងសង់ឡើងចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅចុងខែកុម្ភៈឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។ ក្នុងនាមអាជ្ញាធរ លោករំពឹងថា ក្រោយពីស្ពានបាឡេនេះស្ថាបនាសាងសង់រួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ឃុំ អាចជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយសុវត្ថិភាពក៏ដូចជាមធ្យោបាយតែមួយគត់សម្រាប់ដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារផងដែរ។

លោកបញ្ជាក់ថា ៖«នេះជាស្ពានបាឡេថ្មីដំបូងគេហើយសម្រាប់ឃុំដែលមិនធ្លាប់មានពីមុនមកនោះទេ ដែលតភ្ជាប់ពីភូមិពូហ៊ូងកាត់អូរតេឆ្លងទៅភូមិខ្ញែង ដែលស្ថិតក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា បានស្ថាបនាបាន៨០%ហើយ នៅតែបង្ហើយក្បាលស្ពានសងខាងប្រមាណ២០%ទៀតប៉ុណ្ណោះ នឹងបញ្ចប់សាងសង់រួចរាល់»។

ស្ពានបាឡេនេះ គាំទ្រដោយគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍ពីក្រុមហ៊ុនចម្រាញ់រ៉ែមាស Renaissance Minerals (Cambodia) Limited តំបន់អូរខ្វាវ ដែលបានចំណាយទឹកប្រាក់ចំនួន ២២៨.៣៣០ ដុល្លាអាមេរិក ក្នុងការសាងសង់៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម