ព័ត៌មានអន្ដរជាតិ
តើនឹងមានអ្វីកើតឡើង បើអាមេរិក វាយប្រហារអ៊ីរ៉ង់?
ស្ថានការណ៍រវាងអាមេរិកនិងអ៊ីរ៉ង់ ប្រៀបបាននឹងគ្រាប់បែកកំណត់នាទី ដែលនៅចាំតែពេលផ្ទុះប៉ុណ្ណោះ។ ពាក្យថាសង្គ្រាមគ្មានអ្វីចំពេញឡើយ គឺមានការវិនាសកម្ម ការខាតបង់ ព្រាត់ប្រាស់ អន្តរាយនិងភាពឈឺចាប់ពើតផ្សា។

យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន ប្រហែលមិនថយក្រោយឡើយ ជាពិសេសតាមរយៈការគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យអ៊ីរ៉ង់ធ្វើតាមលក្ខខណ្ឌរបស់ខ្លួន បើមិនដូច្នេះទេ កងទ័ពអាមេរិក នឹងបើកប្រតិបត្តិការហើយ។
ដូច្នេះ តើនឹងមានអ្វីកើតឡើង បើអាមេរិក ពិតជាវាយប្រហារអ៊ីរ៉ង់មែន? ជុំវិញរឿងនេះ អ្នកវិភាគនៅ BBC លោក Frank Gardner បានលើកឡើងពីសេណារីយ៉ូចំនួន៧ ពាក់ព័ន្ធការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់។
- ការវាយប្រហារមានកម្រិត៖ ការវាយប្រហារចំគោលដៅលើទីតាំងរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC), ទីតាំងបាញ់បង្ហោះមីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ។
- របបដឹកនាំអ៊ីរ៉ង់អាចនៅឈរជើងបានប៉ុន្តែត្រូវផ្លាស់ប្តូរឥរិយាបថ៖ ក្នុងន័យនេះ ថ្នាក់ដឹកនាំអ៊ីរ៉ង់នៅបន្តកាន់អំណាចក្រោយការវាយប្រហារ ប៉ុន្តែត្រូវបានបង្ខំឲ្យធ្វើសម្បទាន ឬផ្លាស់ប្តូរឥរិយាបថរបស់ខ្លួននៅក្នុងតំបន់។
- ការពង្រឹងអំណាចយោធាបែបតឹងរ៉ឹង៖ របបដឹកនាំអ៊ីរ៉ង់នៅតែបន្តរស់ ប៉ុន្តែកាន់តែមានលក្ខណៈគាបសង្កត់ខ្លាំងជាងមុន ដែលអាចឈានទៅរកការបង្កើតរបបផ្តាច់ការយោធាជាផ្លូវការដើម្បីរក្សាស្ថិរភាព។
- ភាពវឹកវរទូទាំងប្រទេសនិងជម្លោះស៊ីវិល៖ អំណាចខ្ពស់បំផុតរបស់អ៊ីរ៉ង់ត្រូវដួលរលំ រួចឈានទៅបង្កឲ្យមានជម្លោះផ្ទៃក្នុង ដោយមានការចូលរួមពីក្រុមជនជាតិភាគតិច និងបក្សពួកផ្សេងៗគ្នា។
- ការសងសឹកដោយផ្ទាល់ពីសំណាក់អ៊ីរ៉ង់៖ អ៊ីរ៉ង់ប្រហែលឆ្លើយតបវិញតាមរយៈការប្រើប្រាស់ហ្វូងមីស៊ីលនិងដ្រូន វាយប្រហារសន្ធាប់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ឬនាវាចម្បាំងនៅក្នុងឈូងសមុទ្រពែក្ស។
- ការរំខានដល់សេដ្ឋកិច្ចសកល៖ អ៊ីរ៉ង់ក៏អាចព្យាយាមដាក់មីនឬបិទច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ទូទាំងពិភពលោកផងដែរ ដែលវានឹងរុញឲ្យតម្លៃថាមពលហក់ឡើងខ្ពស់។
- ការរីករាលដាលទៅជាសង្គ្រាមក្នុងតំបន់កាន់តែធ្ងន់ធ្ងរ៖ ជម្លោះទ្រង់ទ្រាយធំ នឹងទាញទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាអ៊ីស្រាអែល និងក្រុមស៊ីឈ្នួលអ៊ីរ៉ង់ឲ្យចូលដៃមកប្រយុទ្ធ ទាំងគ្មានផ្លូវចេញឬទីបញ្ចប់ច្បាស់លាស់។
ស្របពេលជាមួយគ្នានេះ បើងាកមកមើលការវិភាគរបស់លោក Joost Hiltermann ទីប្រឹក្សាពិសេសផ្នែកតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង (MENA) នៅអង្គការ International Crisis Group វិញ បានឲ្យដឹងថា «ប្រសិនបើអាមេរិកវាយប្រហារលើគោលដៅមេដឹកនាំកំពូល អ្នកផ្សេងទៀតនៅក្នុងប្រព័ន្ធដឹកនាំអាចឆ្លៀតឱកាសឡើងពង្រឹងការគ្រប់គ្រង ដោយសារតែលោក Ali Khamenei មានវ័យជាង ៨០ ឆ្នាំទៅហើយ។
យ៉ាងណា លោកជឿថា អ៊ីរ៉ង់នឹងមិនព្រមចុះចាញ់ដោយងាយៗទេ ហើយសហរដ្ឋអាមេរិកក៏មានការប្រុងប្រយ័ត្នដែរ។ លោកបន្ថែមថា៖ «អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងតំបន់ បានព្រមានថា ពួកគេនឹងសងសឹកវិញ ទោះបីជាការវាយប្រហាររបស់អាមេរិកមានកម្រិតណាក៏ដោយ។ ការបញ្ជូនប្រព័ន្ធការពារទៅកាន់មូលដ្ឋានទ័ពអាមេរិកនិងសម្ព័ន្ធមិត្ត បង្ហាញឲ្យឃើញថា ទីក្រុងវ៉ាស៊ីនតោនមិនបានចាត់ទុកការព្រមាននោះថាគ្រាន់តែជាការគំរាមអត់ប្រយោជន៍ឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


