កីឡា
ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ជាក្រុម កម្ពុជា ២ គត់ស្ថិតនៅចំណាត់ថ្នាក់ IFFHS ២០២៥
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានក្លាយជាក្រុម កម្ពុជា ២ គត់ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់របស់សហព័ន្ធអន្តរជាតិនៃប្រវត្តិ និងស្ថិតិបាល់ទាត់ (IFFHS) ឆ្នាំ ២០២៥។

តាមការវាយតម្លៃរបស់ IFFHS ដោយគិតពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ គឺក្រុម ព្រះខ័នរាជស្វាយរៀង ស្ថិតនៅចំណាត់ថ្នាក់លេខ ៤៥៥ ពិភពលោក ក្នុងចំណោមក្លិបសរុបជាង ១,០០០ ក្លិប ដែលស្ថិតនៅក្នុងបញ្ជី។ ចំណែក ភ្នំពេញក្រោន វិញ ស្ថិតនៅចំណាត់ថ្នាក់ ៦៣៩ ពិភពលោក។

ការវាយតម្លៃរបស់ IFFHS គឺផ្តោតជាគោលលើ ការគណនារយៈពេល ១២ ខែអំពីសមិទ្ធផលរបស់ក្លិបនីមួយៗ។ ពិន្ទុនៃការគណនា គឺទទួលបានមកពីលទ្ធផលនៃការប្រកួតរបស់ក្លិបនីមួយៗ ក្នុងលីគ ពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិ (AFC, UEFA, CAF ជាដើម)។

គួរបញ្ជាក់ផងដែរ ថា ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុម Paris Saint-Germain, លេខ ២ Real Madrid, លេខ ៣ Chelsea, លេខ ៤ Inter Milan, លេខ ៥ FC Bayern Munich៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


