កីឡា
ខ្សែប្រយុទ្ធមុតស្រួច Kwame បង្កើនការនាំមុខគ្រាប់បាល់កាន់តែច្រើនសម្រាប់ Top Scorer
ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah រកបាន ១ គ្រាប់ទៀត កាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ ២០២៦ ជាពេល ព្រះខ័នរាជស្វាយរៀង បានឈ្នះដោយលទ្ធផល ៦-៣ លើក្រុម កងយោធពលខេមរភូមិន្ទ ក្នុងសប្តាហ៍ទី១៨ នៃលីគកំពូលកម្ពុជា។

ពេលនេះ កីឡាករ Kwame Peprah កាន់តែបង្កើនគម្លាតនាំមុខគូប្រជែងក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៨។ រូបគេរកបាន ១៨ គ្រាប់ ពីការបង្ហាញខ្លួននៅលើទីលាន ១៧ ប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះដោយបាននាំមុខ ៦ គ្រាប់ លើកីឡាករលេខ២ Minigawa Yusuke របស់ណាហ្គាវើលដ៍ដែលរកបាន ១២ គ្រាប់។

គ្រាប់បាល់ទាំង ១៨ គ្រាប់ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង រកបានដូចខាងក្រោម៖
- រកបាន ១ គ្រាប់ ពេល ឈ្នះ អង្គរថាយហ្គឺរ ៣-០ ជើងទី១ និងជើងទី២ រកបាន ២ គ្រាប់ពេល ឈ្នះ ៣-១
- រកបាន ២ គ្រាប់ ពេលឈ្នះ បឹងកេត ៣-០ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ វិសាខា ២-០ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៦-១ ជើងទី១ និងជើងទី២ រកបាន ២ គ្រាប់ ពេលឈ្នះ ៤-១
- រកបាន ១ គ្រាប់ ពេលចាញ់ ភ្នំពេញក្រោន ២-៣ ជើងទី១ និងជើងទី២ រកបាន ៣ គ្រាប់ ពេលឈ្នះ ៣-២
- រកបាន ១ គ្រាប់ ពេលឈ្នះ កងយោពលខេមរភូមិន្ទ ៦-១ ជើងទី១ និងជើងងទី២ រកបាន ១ គ្រាប់ ពេលឈ្នះ ៦-៣
- រកបាន ១ គ្រាប់ ពេលឈ្នះ គិរីវង់សុខសែនជ័យ ២-១ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ ISI ដង្កោសែនជ័យ ៦-១ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ ណាហ្គាវើលដ៍ ២-១ ជើងទី១
ក្រៅពីការរកបានគ្រាប់បាល់ កីឡាករ Kwame Peprah ក៏បញ្ជូនបាល់ (assist) បាន ៤ លើកឲ្យដៃគូស៊ុតចូល។ ដូច្នេះរូបគេកំពុងក្លាយជាបេក្ខភាពឈានមុខគេក្នុងការឆ្ពោះទៅរកការឈ្នះពានស្បែកជើងមាស ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅរដូវកាលនេះ។

គ្រាប់បាល់ខាងលើគឺគ្រាន់តែគិតសម្រាប់ការប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជាប៉ុណ្ណោះ ប៉ុន្តែរូបគេក៏រកបានគ្រាប់បាល់សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិផងដែរ។
ឆ្លង១៧ សប្តាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាង ដោយមាន ៤២ពិន្ទុ ដោយនាំមុខក្រុមលំដាប់លេខ ២ ភ្នំពេញក្រោន ដែលមាន ៤០ពិន្ទុ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


