Connect with us

កីឡា

Kwame Peprah បំបែកកំណត់ត្រាធំ ១ ក្រោយ​ជួយ ព្រះខ័នរាជស្វាយរៀង ឈ្នះពានសម្តេច​តេជោ

បានផុស

នៅ

ខ្សែប្រយុទ្ធ Kwame Peprah បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីជ័យជម្នះទល់នឹងក្រុម វិសាខា កាលពីយប់ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kwame បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជ្រុំជ្រែងឱ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះពានសម្តេចតេជោនៅរដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីកីឡាកររួមចំណែកស៊ុតបញ្ចូលទី ៣ គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ ជួយឱ្យក្រុមរហស្សនាម ព្រះខ័នខៀវ តាមស្មើ វិសាខា ៤-៤ ក្នុងរយៈពេល ១២០ នាទី។ ចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ដោយបាល់ប៉េណាល់ទី ៥-៣។

បន្ទាប់ពីបង្ហាញគុណផលដ៏ល្អបែបនេះ Kwame បានបង្កើតកំណត់ត្រាធំមួយ ដោយក្លាយជាកីឡាករដំបូងគេ ដែលអាចរកបានគ្រាប់បាល់ hat-trick នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ។ ពានរង្វាន់សម្តេចតេជោ បានឆ្លងកាត់់ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិចំនួន ១៩ លើកមកហើយ ដោយគិតទាំងលើកនេះ ប៉ុន្តែគ្មានកីឡាករណាម្នាក់អាចរកបាន hat-trick ក្រៅពីខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៥ ឆ្នាំឡើយ។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម