ព័ត៌មានអន្ដរជាតិ
ឈុនបុរីវឹកវរ! រថយន្តដឹកហឹបឆ្នោតចេញទាំងយប់ ទៅកាន់ទីតាំងអាថ៌កំបាំង, ពលរដ្ឋជិះម៉ូតូដេញតាមប្រសាច
បញ្ហាក្រោយការបោះឆ្នោតនៅប្រទេសថៃកាន់តែកើតច្រើនឡើងៗ ជាពិសេសនៅខេត្ត ឈុនបុរី តែម្តង ដោយកាលពីរាត្រីថ្ងៃអង្គារទី១០ខែកុម្ភៈ ពលរដ្ឋនាំគ្នាជិះម៉ូតូប្រសាចដេញតាមរថយន្តដឹកហឹបឆ្នោត ព្រោះតែភាពមិនប្រក្រតី ពោលគឺរថយន្តបានជិះហួសគោលដៅដែលត្រូវទុកសន្លឹកឆ្នោត ឆ្ពោះទៅកាន់ទីតាំងអាថ៌កំបាំង។

រឿងហេតុត្រូវបានរាយការណ៍ដោយបេក្ខជនសមាជិកសភាមណ្ឌល៣ ខេត្តឈុនបុរី មកពីបក្សប្រជាជន Chawal Polmuangdee ដែល Live វីដេអូលើទំព័រ Facebook របស់ខ្លួនផ្ទាល់នៅម៉ោង៨យប់ ដោយអះអាងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានផ្លាស់ប្តូរទីតាំងហឹបឆ្នោតដោយបំពាន ពោលគឺដំបូងឡើយ ពួកគេប្រាប់ថានឹងយកទៅការិយាល័យ EC ខេត្តឈុនបុរី ប៉ុន្តែបែរជាបើកបរហួសទីនោះទៅកាន់គោលដៅមិនច្បាស់លាស់ ទើបក្រុមការងាររបស់លោកដេញតាមពីក្រោយតែម្តង។
គេឃើញថារថយន្តដឹកហឹបឆ្នោតទាំងនោះ បានទៅចតនៅទីតាំងមួយដែលមើលទៅដូចជាឃ្លាំងទំនិញ ហើយកំពុងធ្វើការលើកហឹបឆ្នោតចុះ។ រឿងនេះបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ដោយចោទសួរថា ហេតុអ្វីចាំបាច់ត្រូវប្តូរទីតាំងហឹបឆ្នោតនៅពេលយប់ជ្រៅបែបនេះ ហើយពលរដ្ឋស្រែកបង្ខំឲ្យមន្ត្រីចេញមកបកស្រាយ។
នៅ ឈុនបុរី នេះដែរ, បើយោងតាមការផ្សាយរបស់ Khaosod ក្រុមអ្នកបោះឆ្នោត និងតំណាងគណបក្សនយោបាយក្នុងខេត្តនេះ បានលើកគ្នាមកឡោមព័ទ្ធទីតាំងរក្សាទុកហិបឆ្នោត ដើម្បីពិនិត្យមើលថា តើសន្លឹកឆ្នោតរបស់ពួកគេនៅរក្សាសុវត្ថិភាព និងមិនមានការកែឬក្លែងបន្លំដែរឬទេ ខណៈមានហេតុការណ៍ដាច់ចរន្តអគ្គិសនីក្នុងអំឡុងពេលរាប់ឆ្នោតនៅតាមមណ្ឌលមួយចំនួន ដូចជានៅតំបន់ Bang Saen ដែលភ្លើងបានដាច់អស់រយៈពេលជាង ៤០ នាទី។

ដោយសារបញ្ហាអគ្គិសនីនេះ, អ្នកបោះឆ្នោតនៅឈុនបុរី មិនអស់ចិត្តនឹងលទ្ធផលឡើយ ហើយសង្ស័យថា មានភាពមិនប្រក្រតី ដូច្នេះពួកគេទាមទារឲ្យមានការរាប់ឆ្នោតឡើងវិញដើម្បីតម្លាភាព។
យ៉ាងណា មកទល់ពេលនេះ មិនទាន់មានការរាប់ឆ្នោតឡើងវិញនៅឡើយទេ ដោយសារមន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រាប់ឲ្យក្រុមអ្នកតវ៉ាប្រមូលឯកសារព័ស្តុតាង ដើម្បីដាក់ពាក្យបណ្ដឹងផ្លូវការ ដើម្បីឲ្យដំណើរការតាមផ្លូវច្បាប់អាចចាប់ផ្តើមបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


