Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ចង់​ឲ្យ​ចិន និង​រុស្ស៊ី​​ចូលរួម «ក្រុម​ប្រឹក្សា​សន្តិភាព»

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំសម្ពោធ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោន ដោយប្រកាសផ្តល់ថវិកា​១០ពាន់លានដុល្លារ ដើម្បីគាំទ្របេសកកម្មដោះស្រាយជម្លោះសកល។ ក្នុងកិច្ចប្រជុំនោះ លោក​បានសម្តែងបំណងចង់​​ឲ្យ​ប្រទេសចិន និងរុស្ស៊ីចូលរួមក្នុងក្រុមប្រឹក្សានេះដែរ ដោយបញ្ជាក់ថា ប្រទេសទាំងពីរត្រូវបានអញ្ជើញរួចហើយ ប៉ុន្តែមិនទាន់សម្រេចចិត្តនៅឡើយទេ។

លោក​ត្រាំ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១៩កុម្ភៈ២០២៦ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​អាមេរិក ក៏បានរំលឹកពី «ទំនាក់ទំនងដ៏ល្អ» ជាមួយប្រធានាធិបតី ស៊ី ជិនពីង និងបានប្រកាសពីគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនផង​ដែរ​​នា​ខែមេសាខាងមុខ។

ក្រុមប្រឹក្សាដែលទើបបង្កើតថ្មីនេះ នឹងមានតួនាទី «ត្រួតពិនិត្យ» អង្គការសហប្រជាជាតិ ដើម្បីធានាថា ស្ថាប័ននេះដំណើរការបានត្រឹមត្រូវ និងមានស្ថិរភាពហិរញ្ញវត្ថុ។ លោកត្រាំ បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិកនឹងជួយដល់អង្គការសហប្រជាជាតិទាំងផ្នែកបរិក្ខារ និងថវិកាដើម្បី​ឲ្យ​ស្ថាប័ននេះអាចបន្តរស់រានបាន។ ជាជំហានដំបូង ក្រុមប្រឹក្សាសន្តិភាពនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្គាហ្សាឡើងវិញ ដែលជាផ្នែកមួយនៃដំណាក់កាលទីពីរនៃផែនការបទឈប់បាញ់ ២០ចំណុច ដែលលោកត្រាំ​បានស្នើឡើងកាលពីខែកញ្ញា​កន្លង​ទៅ។

ទោះបីជាមានប្រតិភូមកពីជាង៤០​ប្រទេសបានចូលរួមក្នុងកិច្ចប្រជុំនេះក៏ដោយ ក៏​សមាជិកសំខាន់ៗនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន បារាំង អង់គ្លេស រុស្ស៊ី និងចិន មិនបានចូលរួមឡើយ ចំណែកសហភាពអឺរ៉ុបបានសម្រេចចិត្តមិនទទួលយកអាសនៈក្នុងក្រុមប្រឹក្សានេះទេ។ ដោយឡែក ប្រទេសឥណ្ឌាក៏ត្រូវបានអញ្ជើញផងដែរ ប៉ុន្តែមិនទាន់ប្រកាសពីការសម្រេចចិត្តរបស់ខ្លួននៅឡើយ។ ក្រុមប្រឹក្សាភិបាលស្ថាបនិកនៃស្ថាប័ននេះ រួមមានលោក Jared Kushner, លោក Marco Rubio, លោក Steve Witkoff និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម