ព័ត៌មានជាតិ
ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ៖ ការពារធនធានធម្មជាតិ ត្រូវមានការចូលរួមទាំងអស់គ្នា ទើបនៅគង់វង្សបានយូរអង្វែង
លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លើកឡើងថា ការការពារធនធានធម្មជាតិ គឺ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ទើបអាចនៅគង់វង្សបានយូរអង្វែង។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងកាលពីថ្ងៃទី ២៤ កុម្ភៈ ថា អគ្គិភ័យដែលបង្កើតចំណុចក្ដៅមានប្រភេទផ្សេងៗ គ្នា អាស្រ័យលើទីតាំង កន្លែងភ្លើងឆេះព្រៃ និងកន្លែងប្រជាពលរដ្ឋដុតសំរាមជាដើម។ លោកទទួលស្គាល់ថា ពិតជាមានភ្លើងឆេះជាច្រើនកន្លែងមែន បណ្ដាលមកពីការដុតជញ្ជ្រាំងស្រូវ ការដុតស្មៅ ការដុតសំណល់ប្លាស្ទិកនៅតាមលំនៅឋាន និងប្រភពផ្សេងៗ ទៀត។

លោកបានបន្តថា កន្លងមក មន្ទីរបរិស្ថាន បានធ្វើកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ជំរុញដល់សហគមន៍ និងស្នើអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បង្ការធូលីហុយ និងទប់ស្កាត់ករណីឆេះផ្សេងៗ ជាពិសេសការដុតជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាមប្លាស្ទិកផ្សេងៗ ដែលបង្កការបំពុលខ្យល់ក្នុងបរិយាកាស។

លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លើកឡើងថា ការការពារធនធានធម្មជាតិ គឺ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ទើបអាចការពារព្រៃឈើបានទាំងស្រុង។ ក្នុងនោះ លោកបានស្នើឲ្យមានការជួយឧបត្ថម្ភជារថយន្តពន្លត់អគ្គិភ័យដល់មន្ទីរបរិស្ថាន និងបំពង់ពន្លត់អគ្គិភ័យ ដើម្បីទុកការពារព្រៃឈើឲ្យបានគង់វង្សតកូនចៅ។


គួរជម្រាបថា អំឡុងខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងបរិស្ថាន បានរកឃើញចំណុចក្ដៅ (Hotspots) ចំនួន ២,៣៩២ កន្លែង នៅទូទាំងប្រទេស ខណៈខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ មានចំណុចក្ដៅជាង ១,០០០ កន្លែង។ ក្រសួងបរិស្ថាន ក៏បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ និងអំពាវនាវប្រជាពលរដ្ឋកាត់បន្ថយការដុតសំរាម សំណល់រឹង គល់ជញ្ជ្រាំង សំណល់កសិកម្មនៅទីចំហ ដែលធ្វើឲ្យមានបំភាយឧស្ម័នកាបូនឌីអុកស៊ីត បង្កឲ្យមានករណីបំពុលខ្យល់ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញផងដែរ៕
អត្ថបទ ៖ ជុន កុសល

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


