សន្តិសុខសង្គម
សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបរថយន្ដដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុករវៀង
កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការមួយកម្លាំងអាវុធហត្ថខេត្ត ធ្វើការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់មួយគ្រឿងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីពលរដ្ឋ។ ករណីបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចំណុចបង្គោលលេខ៧២ ស្ថិតនៅត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ក្រោមការសហការយ៉ាងស្អិតរមួតរវាងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃឡង់ (ព្រៃឡង់) និងបន្ទាប់ពីទទួលបានការរាយការពីពលរដ្ឋភ្លាម លោកបានស្មើសុំគោលការណ៍ពីលោកអភិបាលខេត្ត ស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថានបានធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាក សាំយ៉ុងចំនួន ១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញ ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការបរិស្ថានអូរពោធិ៍ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទាំងអស់។ លោក មឿន សុភេទ ក៏បានថ្លែងអំណរគុណចំពោះអ្នកដែលបានផ្តល់ព័ត៌មានជូនសមត្ថកិច្ចជំនាញទាន់ពេលវេលាចំពោះបទល្មើសធនធានធម្មជាតិ។

សូមជម្រាបថា មួយរយៈនេះគេសង្កេតឃើញមានក្រុមឈ្មួញបាននាំគ្នាលួចចូលទៅកាប់ឈើធំៗក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ដើម្បីដឹកយកទៅចែកចាយ ហើយក៏ត្រូវបានមន្ត្រីជំនាញបង្ក្រាបបានមួយចំនួនផងដែរ។ តែទោះជាយ៉ាងនេះក្តីប្រជាសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានស្នើដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់មេត្តាចាត់វិធានការបង្ក្រាបឲ្យបានតឹងតែង តម្លាភាព ព្រោះព្រៃព្រះរកា អាចនឹងរងការកាប់បំផ្លាញជាថ្នូរនឹងលាភសក្ការៈ។
យោងតាមឯកសារបានបង្ហាញថា ព្រៃព្រះរកា មានផ្ទៃដីប្រមាណជា ៩៦០០០ហិកតា ស្ថិតក្នុងទឹកដីស្រុកជាំក្សាន្ត, ស្រុកឆែប និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ៕
អត្ថបទ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


