Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកក្រុងបាងកក ត្រូវព្រមានឲ្យប្រយ័ត្នការឡើងកម្តៅខ្លាំង ឈានដល់ដាច់សរសៃឈាមខួរក្បាល អំឡុងរដូវប្រាំង 

បានផុស

នៅ

ស្របពេលរដូវប្រាំង បានចូលមកដល់ហើយនោះ ប្រទេសថៃបានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំង ឈានដល់ចេញរោគសញ្ញា Heatstroke ឬអាចដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះអ្នកក្រុងបាងកក។

(រូប៖ Khaosod)

Heatstroke គឺសំដៅ​លើ​ស្ថានភាព​មួយ​ដែល​រាង​កាយ​ឡើង​កម្ដៅ​ខ្លាំង ហើយឈានដល់​សន្លប់ បើ​សីតុណ្ហភាព​រាង​កាយ​កើន​​ដល់ ៤០ អង្សាសេឬ​ខ្ពស់​ជាង​នេះ។

មុននេះ នាយកដ្ឋានឧតុនិយមថៃព្យាករណ៍ថា រដូវប្រាំងឆ្នាំនេះនឹងធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ហើយនាយកដ្ឋានសេវាវេជ្ជសាស្ត្រ (DoMS) ក៏ចេញសេចក្តីណែនាំផងដែរ ដោយជំរុញឲ្យប្រជាពលរដ្ឋ និងអាជីវកម្មនានា ត្រៀមលក្ខណៈ ព្រោះរដូវប្រាំងឆ្នាំនេះមានគ្រោះថ្នាក់ខ្លាំង ជាពិសេសក្រុមមនុស្ស៥ប្រភេទដែលប្រឈមហានិភ័យដូចជា៖ មនុស្សវ័យចំណាស់ ក្មេងៗ ស្រ្តីមានផ្ទៃពោះ អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកទាំងឡាយណាដែលខ្វះទឹកមិនបាន។

(រូប៖ The Nation)

យ៉ាងណា បើតាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦, ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រ លោក Kriengkrai Tangjitmaneesakda បានព្រមានដល់សាធារណជនអំពីការថែទាំសុខភាពនិងអនាម័យ ក៏ដូចជាគ្រោះថ្នាក់សុខភាពផ្សេងៗ ដែលអាចកើតមានឡើងក្នុងអំឡុងរដូវប្រាំងដោយសារអាកាសធាតុក្ដៅខ្លាំងណាស់។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានសង្កត់ធ្ងន់ទៅលើក្រុមងាយរងគ្រោះ រួមមាន៖ កុមារតូចៗ, ស្ត្រីមានផ្ទៃពោះ, មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ដែលត្រូវចៀសវាងកុំធ្វើការហត់ នៅក្រោមពន្លឺថ្ងៃខ្លាំងយូរពេក។

(រូប៖ The Nation)

តាមប្រភពពីនាយកដ្ឋានឧតុនិយមថៃ, រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពជាមធ្យមទូទាំងប្រទេសត្រូវព្យាករថានឹងមានកម្រិត៣៥អង្សាសេ។ យ៉ាងណា តាមការព្យាករដដែល, តំបន់ភាគខាងជើងនឹងជាកន្លែងអាកាសធាតុក្តៅវាយប្រហារខ្លាំងបំផុត ដោយសីតុណ្ហភាពនឹងកើនលើស ៤២អង្សាសេ ហើយខេត្តធ្ងន់ធ្ងរជាងគេគឺ Mae Hong Son, Lampang និង Tak។

មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានបានចេញការព្រមានថា ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ ថៃនឹងជួបព្យុះខែប្រាំង និងភ្លើងឆេះព្រៃ ហើយតំបន់ខ្លះក៏ត្រូវរងគ្រោះដោយគ្រោះរាំងស្ងួតផងដែរ ជាពិសេសចាប់ពីពាក់កណ្តាលខែមីនាដល់ខែមេសា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម