ព័ត៌មានអន្ដរជាតិ
Pete Hegseth៖ «សង្គ្រាមនៅអ៊ីរ៉ង់មិនមែនគ្មានទីបញ្ចប់ ដូចនៅអ៊ីរ៉ាក់ឡើយ»
រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth បានបញ្ជាក់យ៉ាងច្បាស់ថា «សង្គ្រាមនៅអ៊ីរ៉ង់មិនមែនជាសង្គ្រាមគ្មានទីបញ្ចប់ ដូចនៅអ៊ីរ៉ាក់ឡើយ»។

តាមការផ្សាយរបស់ Military.Com កាលពីថ្ងៃចន្ទទី២ខែមីនា លោក Hegseth បានអះអាងបែបនេះ ជាការឆ្លើយតបស្របពេលមានក្តីបារម្ភថា ការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលនៅអ៊ីរ៉ង់ នឹងប្រែក្លាយទៅជាសង្គ្រាម ដែលរីករាលដាលកាន់តែធំឡើងៗក្នុងតំបន់។
លោកថ្លែងថា ប្រតិបត្តិការនេះមានបេសកកម្មច្បាស់លាស់ កម្ទេចឲ្យខ្ទេចខ្ទី និងហ្មត់ចត់ ដើម្បីបំបាត់ការគំរាមកំហែងពីមីស៊ីលរបស់អ៊ីរ៉ង់ កម្ទេចកម្លាំងជើងទឹករបស់ពួកគេនិងធានាថា គ្មានអាវុធនុយក្លេអ៊ែរទៀតទេ។ នេះមិនមែនជាអ្វីដែលគេហៅថា សង្គ្រាមផ្លាស់ប្តូររបបនោះទេ ប៉ុន្តែរបបនោះពិតជាបានផ្លាស់ប្តូរមែន ហើយពិភពលោកនឹងមានភាពប្រសើរឡើងដោយសាររឿងនេះ។

សម្តីរបស់លោក Hegseth ធ្វើឡើងស្របគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលគំរាមទៅអ៊ីរ៉ង់ថា អាមេរិក បើកប្រតិបត្តិការយោធាវាយប៉ុណ្ណឹងមិនទាន់ខ្លាំងណាស់ណាទេ ទីក្រុងតេហេរ៉ង់នឹងជួបការវាយប្រហារខ្លាំងជាងហ្នឹងទៀត។
លោក Rubio ប្រាប់ថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងអ៊ីរ៉ង់ មិនទាន់មកដល់នៅឡើយទេ។ នេះគ្រាន់ជាការវាយប្រហារបង្ការជាមុន ប៉ុណ្ណោះ ព្រោះបើមិនធ្វើដូច្នេះទេ កងទ័ពអាមេរិកនឹងត្រូវរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរពីការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារ។

យ៉ាងណា សម្តីរបស់លោក Rubio បានបង្កើតជាចម្ងល់ថាតើ អាមេរិកនឹងប្រើអាវុធអ្វីជាបន្ទាប់ ហើយថាតើប្រតិបត្តិការថ្មីនោះ មានទំហំធំប៉ុនណាទៅ។
លោកអះអាងទៀតថា អាមេរិកកំពុងផ្តោតលើការកម្ទេចសមត្ថភាពមីស៊ីលបាលីស្ទិក និងកម្លាំងជើងទឹករបស់អ៊ីរ៉ង់ ដើម្បីធានាថាពួកគេមិនអាចវាយបក ឬគំរាមកំហែងដល់សន្តិសុខតំបន់បានទៀតឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


