ព័ត៌មានអន្ដរជាតិ
លោក គីម ចាយពេល២ថ្ងៃជាប់គ្នា ចុះត្រួតពិនិត្យនាវាចម្បាំងថ្មីទំើបដាក់ដំណើរការ ចំស្ថានការណ៍សកលកំពុងតានតឹង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ( Kim Jong Un) បានត្រួតពិនិត្យនាវាពិឃាតថ្មីរបស់កូរ៉េខាងជើងក្នុងរយៈពេលពីរថ្ងៃជាប់គ្នា មុនពេលដាក់ឱ្យដំណើរការ និងចង់សាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាចម្បាំង ដោយសន្យាថានឹងពន្លឿនកម្មវិធីអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិង Reuters, កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦ ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) ផ្លូវការ បានលើកឡើងថា អំឡុងពេលទស្សនកិច្ចរបស់លោកគីម ទៅកាន់កន្លែងផលិតនាវាចម្បាំង Nampo ភាគខាងលិច កាលពីថ្ងៃអង្គារនិងថ្ងៃពុធ លោកក៏បានត្រួតពិនិត្យការសាងសង់នាវាពិឃាតទីបី ដែលមានសមត្ថភាពដូចគ្នាទៅនឹងនាវាចម្បាំងទម្ងន់ ៥០០០តោនរបស់កូរ៉េខាងជើងគឺនាវា Choe Hyon ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ ២០២៥។
លោក គីម បានសាទរចំពោះការអភិវឌ្ឍរបស់នាវា Choe Hyon ថាជាការរីកចម្រើនដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅក្នុងការពង្រីកវិសាលភាពប្រតិបត្តិការ និងសមត្ថភាពវាយប្រហារជាមុនរបស់យោធាប្រដាប់អាវុធនុយក្លេអ៊ែររបស់លោក។
ប្រព័ន្ធផ្សព្វផ្សាយ KCNA ថា នាវានេះត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រងប្រព័ន្ធអាវុធផ្សេងៗ រួមទាំងអាវុធប្រឆាំងអាកាស និងប្រឆាំងកងទ័ពជើងទឹក ក៏ដូចជាមីស៊ីលផ្លោង និងមីស៊ីលបញ្ជាដែលមានសមត្ថភាពនុយក្លេអ៊ែរ។
បន្ទាប់ពីបានសង្កេតមើលការសាកល្បងនាវាមុជទឹក Choe Hyon កាលពីថ្ងៃអង្គារ លោកគីមបាននិយាយថា នាវានេះបានបំពេញតាមតម្រូវការប្រតិបត្តិការ ហើយជានិមិត្តរូបនៃសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេស។
លោកបានអំពាវនាវឱ្យសាងសង់នាវាចម្បាំង ២គ្រឿងក្នុងមួយឆ្នាំរយៈពេល៥ឆ្នាំខាងមុខ ដែលមានសមត្ថភាពដូចគ្នា ឬខ្ពស់ជាងនេះ បើប្រៀបធៀបនឹងនាវា Choe Hyon។
លោកគីមបានត្រឡប់មកថ្ងៃពុធម្តងទៀត ដើម្បីតាមដានមើលការបាញ់សាកល្បងមីស៊ីលផ្លោងពីនាវា Choe Hyon។
លោក គីម បានអះអាងកាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកកំពុងសម្រេចបានវឌ្ឍនភាពគួរជាទីពេញចិត្ត។
លោកបន្តថា៖ «វឌ្ឍនភាពទាំងនេះនឹងបង្កើតបានជាការផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្ររបស់យើង ជាអ្វីមួយដែលយើងមិនបានសម្រេចអស់រយៈពេលកន្លះសតវត្សរ៍មកហើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


