Connect with us

ជីវិតកម្សាន្ដ

សោម សារ៉ាពេជ្រ ទទូចឱ្យទិញសំបុត្រគាំទ្រកម្មវិធីបវរកញ្ញាភពផែនដី លើកទី៥ ឱ្យផុសផុល ខណៈកម្ពុជាជាម្ចាស់ផ្ទះ

បានផុស

នៅ

ស្របពេលដែល Miss Planet International កំពុងចាប់ផ្តើមដំណើរការប្រកួត អ្នកនាង សោម សារ៉ាពេជ្រ អ្នកគ្រប់គ្រងកម្មវិធី Miss & Mister Supranational Cambodia បានចេញមុខសំណូមពរមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញាទិញសំបុត្រទស្សនាកម្មវិធី MPI 2025 ឱ្យបានផុសផុល។

ឆ្នាំ២០២៦នេះ គឺជាលើកទី៥ នៃដំណើរការកម្មវិធី Miss Planet International ជាកម្មវិធីប្រលងប្រជែងសម្រស់និងសមត្ថភាពបង្កើតឡើងដោយកូនខ្មែរ ខណៈកំពុងរៀបចំធ្វើលើទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារ អ្នកនាង សោម សារ៉ាពេជ្រ បានទទូចសាធារណជន ពិសេសអ្នកតាមដានវិស័យបវរកញ្ញា ដោយសុំឱ្យចំណាយថវិកាខ្លះ ដើម្បីទិញសំបុត្រចូលមើល Miss Planet International ថ្ងៃ១៣ និង ថ្ងៃ១៥ ឱ្យបានកុះករ។ អ្នកនាងបន្តថា យើងធ្លាប់ចំណាយលុយទៅទិញសំបុត្រគាំទ្រគេច្រើនហើយ បើចង់បានដូចគេ គួរគប្បីហ៊ានចំណាយទិញសំបុត្រចូលទស្សនាដែរ។

ការសំណូមពរនេះ អ្នកនាង សោម សារ៉ាពេជ្រ ផ្តោតទៅលើការទិញសំបុត្រចូលទស្សនការប្រកួតវគ្គបឋមនិងឈុតតំណាងជាតិ ព្រមទាំងវគ្គផ្តាច់ព្រ័ត្រកម្មវិធីបវរកញ្ញាភពផែនដី លើកទី៥។

ការប្រកួតវគ្គបឋម និងឈុតតំណាងជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៦។ ម្យ៉ាងទៀតកាលពីថ្ងៃទី០៥ និងទី ០៦កន្លងទៅនេះ បេក្ខភាពបវរកញ្ញាប្រមាណជាង៥០ ប្រទេសបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ខណៈការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម