ជីវិតកម្សាន្ដ
បីដូចរូបពិត ផុសពីជញ្ជាំង! បវរកញ្ញាកម្ពុជា ២រូប រំលេចសម្រស់អប្សរាខ្មែរ ក្នុងព្រឹត្តិការណ៍ «សមរាត្រីអង្គរ»
ក្នុងបរិយាកាសដ៏អស្ចារ្យនៃព្រឹត្តិការណ៍ «សមរាត្រីអង្គរ» បវរកញ្ញាកម្ពុជា អុិន លក្ខិណា និង អុិន ម៉ូលីកា បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិភ្ញាក់ផ្អើលជាខ្លាំង ជាមួយការបង្ហាញសម្រស់ក្នុងឈុតអប្សរា ហាក់ដូចផុសចេញពីចម្លាក់ ដែលធ្លាប់តែឃើញលើជញ្ជាំងប្រាសាទអង្គរវត្ត។

ក្រោមពន្លឺព្រះអាទិត្យរះត្រង់កំពូលអង្គរវត្ត បាតុភូតធម្មជាតិដ៏កម្រនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រាជ្ញាបុរាណវិទ្យា និងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរ ដែលបានគិតគូរយ៉ាងម៉ត់ចត់អំពីទិសដៅ ព្រះអាទិត្យ និងសមាមាត្រនៃសំណង់។
ដើម្បីបន្ថែមអត្ថន័យឱ្យកាន់តែជ្រាលជ្រៅ បវរកញ្ញាកម្ពុជាទាំងពីរ បានពាំនាំនិមិត្តរូបនៃសិល្បៈ និងអរិយធម៌ខ្មែរ តាមរយៈការបង្ហាញខ្លួនតុបតែងជាទេពអប្សរា គ្រងឈុតបុរាណដ៏ប្រណិត បង្អួតភាពស្រស់ស្អាត និងអត្តសញ្ញាណជាតិយ៉ាងលេចធ្លោនៅចំពោះមុខទេសចរជាតិ-អន្តរជាតិ។
ការបង្ហាញជារូបរាង ទេពអប្សរា យ៉ាងរស់រវើកនេះ មិនត្រឹមតែជាការផ្សព្វផ្សាយដ៏មានអត្ថន័យ អំពីកេរតំណែលវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែអាចនាំយកវប្បធម៌ទាំងនោះ ទាក់ទាញពិភពលោក និងលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ។
ម៉្យាងវិញទៀត ការចូលរួមរបស់បវរកញ្ញាទាំងពីរ គឺជាភស្តុតាងមួយថា សម្រស់នារីខ្មែរ និងវប្បធម៌ខ្មែរ អាចបន្តបំភ្លឺលើឆាកអន្តរជាតិ ដោយភ្ជាប់អតីតកាល និងបច្ចុប្បន្នឱ្យក្លាយជាមោទនភាពជាតិមួយដ៏រឹងមាំ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


