Connect with us

សេដ្ឋកិច្ច

​តម្លៃមាស​ដាំក្បាលចុះ​ ៦០៤៧ ​ដុល្លារ ​មួយតម្លឹង នៅថ្ងៃចន្ទនេះ​

បានផុស

នៅ

តម្លៃហាង​ឆេង​មាស​បាន​ធ្លាក់​ចុះខ្លាំង​ដល់ ៦០៤៧ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​ នៅ​ព្រឹកថ្ងៃ​ចន្ទទី ០៩ ​ខែមីនា ​ឆ្នាំ ២០២៦ ​បន្ទាប់ពី​បាន​កើន​ឡើង​ដល់​ជិត ​៦៥០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​កាល​ពី​សប្ដាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​នៅ​ពេលសហរដ្ឋអាមេរិក ​និង​អ៊ីស្រាអែល បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ​កាល​ពីដំណាច់ខែកុម្ភៈ ​ធ្វើឱ្យតម្លៃមាស​ហក់ឡើង ​បន្ទាប់មក​មាន​ការ​ធ្លាក់​ចុះ​មកវិញ ​ដោយ​សារតែ​វិនិយោគិនមួយចំនួន​បានដកលុយ​ពីការវិនិ​យោគ​លើមាស​​ហើយ​ទៅ​វិនិ​យោគលើ​ប្រេង​វិញ។

​​​លោក ឡុង សំណាង យល់ឃើញថា៖ «ប្លុកហ្នឹងគឺជាតំបន់ប្រេង ដែលជាពាណិជ្ជកម្មមួយដ៏ធំ​នៅលើ​ពិភព​លោក ​ហើយ​វា​ក៏ជះឥទ្ធិពលសេដ្ឋកិច្ចទៅលើបណ្ដាប្រទេសមួយចំនួន គេមើល​ឃើញថា ​បើ​មាន​បញ្ហា​នៅតំបន់នោះ​ ការរាំងស្ទះក្នុងការ​ដឹកជញ្ជូនប្រេង កាត់បន្ថយនូវការផ្គត់ផ្គង់ ជំរុញឱ្យ​តម្លៃ​ហាង​ឆេង​ប្រេងកើនឡើង»។​

​ប្រព័ន្ធផ្សព្វផ្សាយអាមរិករាយការណ៍ថា ​តម្លៃប្រេង​បានកើនឡើង​ជាង ១០០ ​ដុល្លារ ​ក្នុងមួយបារ៉ែល​ ដោយសារ​តែ​សង្គ្រាម​​អាមេរិក និងអ៊ីស្រាអ៊ែល ​ជាមួយអ៊ីរ៉ង់​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម